សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​មេបក្សនយោបាយ​ទាំងអស់​អាចមាន​សញ្ជាតិ​ច្រើន​

រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មេបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​អាច​បន្ត​រក្សា​សញ្ជាតិ​ច្រើន​បាន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឲ្យ​បាន​កាន់តែច្រើន​។ តែ​កម្ពុជា​មិនអាច​ខ្លាច​ជា​ចំណាប់ខ្មាំង​របស់​ទណ្ឌិត​ម្នាក់ ឬ​ពីរ​នាក់​បាន​នោះឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​អនុស្សាវរីយ៍​ខួប ៣៧​ឆ្នាំ ថ្ងៃជ័យ​ជម្នះ ៧ មករា នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ «​គណបក្សនយោបាយ​ទាំងអស់ ចង់​មាន​សញ្ជាតិ ១ ឬ ១០​សញ្ជាតិ សូម​ចូលមក​ធ្វើ​នយោបាយ ជាមួយគ្នា​»​។​

​គួររម្លឹកថា កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅនេះ សម្តេច​តេ​ជោ បាន​បង្ហើប​ចង់​ឲ្យ​កំណត់​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់​ឲ្យ​មេបក្សនយោបាយ​មាន​សញ្ជាតិ​តែមួយ​ប៉ុណ្ណោះ​៕

សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​មេបក្សនយោបាយ​ទាំងអស់​អាចមាន​សញ្ជាតិ​ច្រើន​