ក្មេង​ទំនើង២​ក្រុម​មាន​គ្នា​ជាង​២០នាក់​ដេញ​វាយ​គ្នា​​តាម​ដងផ្លូវ ​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​បាន​៣នាក់​

រាជ​ធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៣​នាក់ ក្នុង​ចំណោម​​ក្មេង​ទំនើង​២ក្រុម​មាន​គ្នា​​​ជាង​២០នាក់​ ត្រូវ​​បាន​នគរបាល​ខណ្ឌ​៧​មក​រា​​ចាប់​​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា បន្ទាប់​ពី​ក្មេង​ទំនើង​​ទាំង​អស់នេះ​​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នាយ៉ាង​អនាធិបតេយ្យបង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​​ឃើញ​ក្មេង​ទំនើង​ទាំង​២​ក្រុម ​ដែល​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ​និង​​មួយ​ក្រុម​ទៀត ក៏​មាន​គ្នា​ជាង​១០នាក់​​ដូច​គ្នា​ ដោយ​​​មាន​ខ្លះ​ជិះ​ម៉ូតូ ​ខ្លះ​ជិះរ៉ឺម៉ក​ម៉ូតូ​​ បាន​មក​ដេញ​វាយកាប់​ចាក់​គ្នា​ផ្អើលអ្នកដំណើរ​ និង​ប្រជាពលរដ្ឋ ​និង​នគរបាល​មូលដ្ឋាន ចុះ​​ធ្វើ​អន្តរា​គមន៍​ឃាត់ខ្លួនពួក​គេ​បាន​​៣នាក់​​ភ្លាម​ៗ យក​មក​​​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​៧​មក​រា ដើម្បី​​សាកសួរពី​មូលហេតុ​ដែល​ពួក​គេ​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​តាមដងផ្លូវ​បែប​នេះ​ ចំណែក​មួយ​​​​ចំនួន​ទៀត​​បាន​រត់​គេច​ខ្លួន​បាត់​អស់ ។

​​ក្មេង​ទំនើង​​​ដែល​សមត្ថកិច្ច​ឃុំខ្លួនបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្ត​ទៀត​ ៕​