​សាលា​រាជធានី​ភ្នំពេញ​​ត្រៀម​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​​សាលា​រាជធានី​ភ្នំពេញ​​ឱ្យ​​ដឹង​ថា ដោយ​បាន​​គោលការណ៍​ពី​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាលា​រាជធានី​ភ្នំពេញបាន​នឹង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ស្តុ​ប​បេ​កា​សេ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ធរុស្ស៊ី និង​មហាវិថី​ព្រះ​មុនី​វង្ស​ ។

​ប្រភព​ដដែល​​​បន្ត​ថា ផ្លូវ​ក្រោម​ដីរត់​ពី​មហាវិថី​សហ​ព័ន្ធ​​រុស្ស៊ីមក​​ក្រោម​មហាវិថី​ព្រះ​មុនី​វង្ស ជា​ផ្លូវ​ក្រោម​ដី​ទ្វេ​​ទិស​មាន​ប្រវែង​៣៤០​​ម៉ែត្រ​ ទទឹង១៤.៧​ម៉ែត្រ និង​កម្ពស់​ក្រោម​ស្ពាន​៥​ម៉ែត្រ ​។