ចេញពី​មណ្ឌល​កែប្រែ​បាន១​ខែ​​​ចង.ក​​បញ្ចប់​ជិវិត​ដោយមិនដឹង​មូលហេតុ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ដោយ​ចង.ក​លើដំបូល​ផ្ទះ​ដោយមិនដឹង​មូលហេតុ​ ក្រោយ​ចេញពី​មណ្ឌល​កែ​ក្រែ​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​​បាន១​ខែ​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោងជាង​៦ព្រលប់​ ថ្ងៃ​ទី​៦ ​មករា ២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​2​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ​ហួត ​វាសនា ​អាយុ​28​ឆ្នាំ​ ​​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​។ ​

តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ម៉ៅ​ ពេជ្រ​ អាយុ​48​ឆ្នាំ​ ប្រាប់​អាជ្ញាធរ ​និង​សមត្ថកិច្ច​ថា ​មុន​កើតហេតុ​ជន​រង​គ្រោះ​ពុំ​មាន​បញ្ហា​អ្វី​ទេ​ តែ​គេ​ទើប​ចេញពី​មណ្ឌល​កែប្រែ​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ទើបបាន​១​ខែ​តែ​ប៉ុណ្ណោះ​។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា​ ពេល​ហេតុ​ការ​ណ៍កើតឡើង​គាត់​មិន​បាន​នៅផ្ទះ​ទេ ​គឺ​កូនស្រី​ទី​5​ក្នុង​ចំណោម​6​នាក់​ ឈ្មោះ​ហួត​ ​ចិន្តា​ជូ​លី​ អាយុ​9ឆ្នាំ​ ជា​អ្នក​ប្រទះ​ឃើញ​មុនគេ​។ ក្រោយ​ហេតុ​ការ​ណ៍ភ្ញាក់ផ្អើល​ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ​ និង​ពិនិត្យ​សាកសព​៕