បុរស​អ្នកមាន​ម្នាក់​ត្រៀម​កាដូ​រថយន្ត​តម្លៃ ៨ ម៉ឺន​ដុល្លារ ជូន បេ​នី យ៉ាំង

រយៈ​ចុងក្រោយ​នេះ តារា​សិច​ស៊ី បេនី ​យ៉ាំង បានបង្ហាញ​សកម្មភាព​រូបថត​វាល​លើ ខោ​ច​ក្រោម គួរឱ្យ​ចាប់អារម្មណ៍​បំផុត​។ ជា​គ្នា​នោះ​ក៏មាន​ប្រភពពី​អ្នក​ជិតដិត​តារា​ស្រី​រូបនេះ​បាន​បង្ហើប​ប្រាប់ថា ក្រោយពី បេនី​ យ៉ាំង​ បង្ហាញ​ភាព​សិច​ស៊ី​មក មានបុរសៗ​អ្នកមាន លុយ​ចាយ​មិន​អស់​ជាច្រើន​នាក់​បាន​តាម​ឆ្វែល និង បាន​បោះ​ស​ម្ទួ​ច​នុយ​ប្រាក់ ស្ទួ​ច​យក​ការ ចាប់អារម្មណ៍​ពី​នាង​ថែម​ទៀតផង​។

បុរស​អ្នកមាន​ម្នាក់​ត្រៀម​កាដូ​រថយន្ត​តម្លៃ ៨ ម៉ឺន​ដុល្លារ ជូន បេ​នី យ៉ាំង

ប្រភព​ដដែល​នេះ ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​បន្ថែមថា នៅពេលនេះ​តារា​សម្តែង បេននី​ យ៉ាំង ​មាន​បុរស​អ្នកមាន​ម្នា​ក់បំ​រ៉ុង​នឹង​ឱ្យ​កាដូរ​ថយ ន្ត​ទំនើប​មួយគ្រឿង​មក​នាង ដែល​រថយន្ត​នោះ​មានតម្លៃ​មិន​ក្រោម​៨​ម៉ឺន​ដុល្លារ​នោះទេ ហើយ​ព័ត៌មាន​នេះ ប៊ែ​ន នី​យ៉ាំង​បាន​បង្ហើប​ប្រាប់​គេ​ផ្ទាល់មាត់​តែម្តង ។

បុរស​អ្នកមាន​ម្នាក់​ត្រៀម​កាដូ​រថយន្ត​តម្លៃ ៨ ម៉ឺន​ដុល្លារ ជូន បេ​នី យ៉ាំង

ប៉ុន្តែ​នៅពេលនេះ នាង​នៅ​មិនទាន់ទទួលបាន​កាដូ​ដ៏​មានតម្លៃ​នោះ​នៅឡើយ​ទេ ព្រោះ​បុរស​ដែល​ចង់​ជូន​កាដូ​ឲ្យ​នាង​នោះ គេ​ចង់ឱ្យ​នាងទទួល​ស្នេហា​ពី​គេ​ជាមុនសិន ទើប​គេ​ឱ្យ​កាដូ​នោះ​តាម​ក្រោយ​។ ចំណុច​នេះ ធ្វើឱ្យ បេននី​​ យ៉ាំង ស្ទាក់ស្ទើ​ក្នុង​ចិត្ត ព្រោះ​ខ្លាច​បុរស​ម្នាក់​នោះ បោកប្រាស់​ស្នេហា ហើយ​ចុងក្រោយ​នាង​ប្រែជា​មិនបាន​កាដូ​ខាងលើនេះ​ទៅវិញ​ក៏​ថា​បាន​។​

ព័ត៌មាន​នេះ​អ្នកយក​ពត៌មាន​របស់​យើង​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី ប៊ែ​ន នី​យ៉ាំង នៅឡើយ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​នាង មិនអាច​ទាក់ទង​បាន ៕
ប្រមាញ់ តារា​