រញ្ជួយ​ចិត្ត​ណាស់​៖ ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​អនាគត​ប្តី​ប្រែ​ទៅជា​សាកសព​

រញ្ជួយ​ចិត្ត​ណាស់​!! នារី​ស្លៀកពាក់​ឈុត​កូនក្រមុំ​ថើប​សព​ជា​លើកចុងក្រោយ​មុន​លាង​ចម្អាប​ឲ្យ​សព ( ថា​ជា​ស្វាមី ) ដែល​បាន​ស្លាប់បាត់​បង់ជីវិត​មុនពេល​រៀបការ​នៅក្នុង​ព្រះវិហារ​​ ​ថ្ងៃទី ០៦ មករា ២០១៦ ម៉ោង ០១:២៤ នាទី​​​ ​ជា​រឿង​ដែល​រញ្ជួយ​ចិត្ត​យ៉ាង​ក្រៃ​លែងនៅពេលដែល ផេ​ច យើង​ស្រ​ពេ​ត​រិ​វ បាន​ផុស​រូបភាព និង រឿងរ៉ាវ​ស្នេហា​របស់​កញ្ញា ណាន​ ធី​ផា​រ៉ាត់​  ជាមួយ​លោក ហ្វៀ​ត ដែល​គ្មាន​ថ្ងៃ​នឹងជួបគ្នា​ជា​រៀងរហូត ។

រញ្ជួយ​ចិត្ត​ណាស់​៖ ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​អនាគត​ប្តី​ប្រែ​ទៅជា​សាកសព​

ដោយ​បញ្ជាក់ថា នាង​ពិតជា​សោកស្ដាយ​អាឡោះអាល័យ​យ៉ាងខ្លាំង ក្រោយពេល​ដឹងថា​សង្សា​របស់ខ្លួន​បាន​ស្លាប់បាត់​បង់ជីវិត​ដែល​គ្មាន​ថ្ងៃ​នឹង​វិល​វិញ​ជួប​មុខ​គ្នា​ជា​រៀងរហូត ដោយសារ​ជំងឺ​គាំងបេះដូង ហើយ​មាន​សមាជិក​ជាច្រើន​អ្នក​បាន​ផ្ញើ​រឿងនេះ​មក​ឲ្យ​ក្រុមការងារ ហេតុការណ៍​នេះ​បាន​កើតឡើង​កំលុងពេល​រសៀល​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦ នៅឯ​វត្ត​ឡៅ​ណា​ម ស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆៈ​ឆើងសៅ ។​

កញ្ញា​ដែល​ស្លៀកពាក់​ឈុត​កូនក្រមុំ​គឺ កញ្ញា ណាន នាង​បាន​ខូចចិត្ត​ខ្លាំងណាស់​ក្រោយពី​បានដឹង​ដំណឹង​ថា ស្វាមី​របស់​នាង​បាន​ស្លាប់​ទៅហើយ​គ្មាន​ថ្ងៃ​ជួបគ្នា​រហូត​(​ស្វាមី​របស់​កញ្ញា នេន គឺ​លោក ហ្វៀ​ត​) ដោយ​ជំងឺ​គាំងបេះដូង​។ គ្មាន​នរណា​បានដឹងថា​នាង និង ជនរងគ្រោះ​មាន​គម្រោង​រៀបការ​ជាមួយគ្នា​ជិត​ដល់​ថ្ងៃ​រៀបការ​ហើយ​សល់​តែ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​សោះ ក៏មាន​រឿង​អកុសល​កើតឡើង​ចំពោះ​ស្វាមី​របស់គាត់​ទៅវិញ ។

រញ្ជួយ​ចិត្ត​ណាស់​៖ ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​អនាគត​ប្តី​ប្រែ​ទៅជា​សាកសព​

នៅ​សុខៗ​ក៏​ធ្វើ​ឲ្យ​ជីវិត​នាង​បាត់បង់​មនុស្ស​ដ៏​សំខាន់បំផុត​ក្នុង​ជីវិត​ធ្វើ​ឲ្យ​នាង​អស់សង្ឃឹម​យ៉ាងខ្លាំង និង ពិបាកធ្វើ​ចិត្ត​ណាស់​នៅក្នុង​ពិធី​លាង​ចម្អាប​សព រហូត​ធ្វើ​ឲ្យ​កញ្ញា​បានសម្រេច​ចិត្ត​ស្លៀកពាក់​ឈុត​កូនក្រមុំ ចង់​បញ្ជាក់​ឲ្យ​មនុស្ស​ដែល​នាង​ស្រឡាញ់​បានដឹងថា ក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​គាត់​មិនអាច​បំភ្លេចបាន​រហូត និង នៅតែ​ស្រឡាញ់​លោក​គ្មាន​ថ្ងៃ​បំភ្លេច ហើយ​កញ្ញា​នេន ចង់​បំពេញ​បំណង់​របស់​ស្វាមី​គាត់​កាលពី​នៅរស់​ចង់​រៀបការ​ជាមួយគ្នា​ឲ្យ​ដូច​ពេល​នៅមាន​ជីវិត​ដែរ ។​

​ក្រៅពីនេះ កញ្ញា នេន បាន​ផុស​រូប​នៅក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង Nan Thippharat ថា នេះ​ជា​ស្នាម​ថើប​ជា​លើកចុងក្រោយ​គម្រប់ ២៤ ម៉ោង ដែល​បង​បាន​លាចាក​លោក​នេះ​ទៅ សូម​អរគុណ​មេឃ​ដែល​បាន​បន្សល់​ទុកពេល​ឲ្យ​នាង​ខ្ញុំ ១០ នាទីចុងក្រោយ​ដ៏​សែន​មានតម្លៃ​មុននឹង​បង​បាន​ស្លាប់ទៅ​ទោះបីជា​បង​និយាយ​មិនកើត​ក៏ដោយ តែ​យ៉ាងណា​បង​ក៏បាន​ឃើញ​មុខ​អូន​ដែរ ហើយ​អូន​ក៏បាន​ឃើញ​មុខ​បង​ជា​លើកចុងក្រោយ​ដែរ សូម​ឲ្យ​បង​ទៅ​ឲ្យ​បាន​សេចក្ដីសុខ​ណា​បង​សម្លាញ់ ខ្ញុំ​ក៏​ជា​អ្នក​ដែល​បាន​បិទ​ភ្នែក​ឲ្យ​គាត់​ទៅ​ឲ្យ​បាន​ស្ងប់​សុខ​ចុះ ពេលនេះ​អូន​ដូចជា​គ្មាន​សល់​អ្វី​នៅក្នុង​ជីវិត​ទៀត​ទេ តែ​ទោះជា​យ៉ាងណា​ក៏​អូន​នៅ​ខំប្រឹង​តាំងស្មារតី​ឲ្យ​បាន​រឹងមាំ​យ៉ាង​ឆាប់រហ័ស ជា​ចុង​ក្រោយនេះ​អូន​ចង់​និយាយថា​អូន​ស្រឡាញ់​បង​ណាស់​មនុស្ស​របស់​អូន ៕ ម៉ាន តារា

រញ្ជួយ​ចិត្ត​ណាស់​៖ ជិត​ដល់​ថ្ងៃ​រៀបការ បែរជា​អនាគត​ប្តី​ប្រែ​ទៅជា​សាកសព​