​Cyndi​ Wang​​៖​ខ្ញុំ​មិន​​មែន​​ជា​ជ​​ន​​​ទី​បី​​នោះ​​ទេ​​!​

​Cyndi Wang ​​មាន​​ភាព​ស្មុគ​ស្មាញ ​​ដោយ​មាន​​​អ្នក​និយាយ​​ថា​នាង​ធ្វើ​ពិធី​ជ​ប់​​លៀង​​គំរប់​​បី​​ឆ្នាំ​​​នៃ​​ការ​​បែក​​បាក់​​រវាង​​មិត្ត​​ប្រុស​​របស់​​នាង​និង​​អតីត​មិត្ត​​ស្រី​​​កម្ម​​​​វិធី​នៃ​​ការ​​ប្រគុំ​តន្រ្តី​​របស់​​នាង​​ កាល​​ពី​​ថ្ងៃ​ទី២​ ​ខែ​​មករា​​ឆ្នាំ​​២០១៦​​កន្លង​​ទៅ​​នេះ ​នាង​​បាន​​សារ​ភាព​​សេចក្តី​ស្រលាញ់​របស់​នាង​ទៅ​កាន់ ​Yuan Hao ​និង​បាន​​ចែក​រំលែក​នូវ​បទ​ពិសោធ​​ការងារ​​ របស់​​នាង​ដែល​​បាន​​ធ្វើ​កន្លង​​​មក ​ហើយ​​នាង​ក៏​បាន​ប្រាប់​​​ថា​​នាង​​មាន​​ទំនាក់​ទំនង​ ជា​មួយ​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។​ 
​Cyndi​ Wang​​៖​ខ្ញុំ​មិន​​មែន​​ជា​ជ​​ន​​​ទី​បី​​នោះ​​ទេ​​!​
មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​នាង​ពិត​ជា​មាន​ភាព​ក្លាហាន​ណាស់​  ហើយ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ថា​នាង​ឆ្កួត​នៅ​ពេល​ដែល​នាង​សារភាព​ស្នេហ៍​ទៅ​កាន់​មនុស្ស​ប្រុ​ស​ដែល​នាង​ស្រលាញ់ ​។ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​នាង ​មិន​ខ្លាច​ជាន់​ស្នាម​ចាស់​​ទេឬ​យ៉ាង​ណា​?
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ ការ​ប្រកាស​នូវ​សេចក្តី​ស្រលាញ់​របស់​នាង​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ រហូត​ស្រក់​ទឹកភ្នែក  ​ហើយ​មាន​មនុស្ស​ជា​ច្រើន​ផ្ទុះ​សម្តី​ចំពោះ​នា​ង ​។ សម្រាប់​អ្នក​និយម​លេង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​យ៉ាង​កាចៗ​ថា​«អត់​ចេះ​ខ្មាស់​អៀន​មែន!​ អ្ន​ក​ហ៊ាន​និយាយ​ទៀត ​មនុស្ស​ទី​បី»​។
​Cyndi​ Wang​​៖​ខ្ញុំ​មិន​​មែន​​ជា​ជ​​ន​​​ទី​បី​​នោះ​​ទេ​​!​
ទី​ភ្នាក់ងារ​របស់ ​Cyndi Wang ​បាន​បង្ហាញ​អំពី​សម្តី​ជា​ផ្លូវ​ការ​នៅ​ក្នុង​គេហទំព័រ​របស់​នាង ​នាង​គ្រាន់​តែ​ចែក​ចាយ​នូវ​ក្តី​ស្រលាញ់​របស់​នាង​តែ​ប៉ុណ្ណោះ ​ហើយ​ទី​ភ្នាក់ងារ​ផ្លូវ​ការ​របស់​នាង ​​ក៏​បាន​សំណូម​ពរ​ដល់​អ្នក​លេង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ឱ្យ​ឈប់​វាយ​ប្រហា​រនាង​ទៅ​គឺ​ នាង​គ្រាន់​តែ​បង្ហាញ​ក្តី​ស្រលាញ់​របស់​នាង​តែ​ប៉ុណ្ណោះ​៕

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews