ប្រិយមិត្តណាខ្លះ ចូលចិត្តទទួល​ទាន​ផ្កា​ខាត់​ណា? ដែល​ដឹង​អត់ ថា​វា​ផ្តល់​គុណ​សម្បត្តិ​យ៉ាង​ច្រើន ហួស​ពី​ការ​ស្មាន​របស់​អ្នក​ទៅ​ទៀត!

ផ្កាខាត់ណា គឺជាបន្លែម្យ៉ាង ដែល​ពិត​ជា​ល្អខ្លាំង​ណាស់ សម្រាប់​សុខភាព របស់ម​នុស្ស​យើង។ បន្លែ​ប្រភេទ​នេះ​ដែរ មិន​ពិបាក​ក្នុង ការស្វែង​រក​ជាវ ដូចជា​បន្លែកម្រ ផ្សេងៗទៀតនោះទេ ដោយវាមាន ដាក់​លក់​នៅ​តាម​បណ្តាផ្សារនានា ក៏ដូចជាផ្សារទំនើប ផងដែរ។ ចំពោះ ផ្កាខាត់ណានេះដែរ ត្រូវបានអ្នក​វិទ្យាសាស្រ្ត បញ្ជាក់ថាមាន ផ្ទុកនូវ សារធាតុល្អៗ ជាច្រើន សម្រាប់ជួយជ្រោមជ្រែង សរីរាង្គ ខាងក្នុង មានដូចជា ជួយបង្កើន វីតាមីន D, A និង K អោយប្រសើរឡើងវិញ ជាដើម។

ប្រិយមិត្តណាខ្លះ ចូលចិត្តទទួល​ទាន​ផ្កា​ខាត់​ណា? ដែល​ដឹង​អត់ ថា​វា​ផ្តល់​គុណ​សម្បត្តិ​យ៉ាង​ច្រើន ហួស​ពី​ការ​ស្មាន​របស់​អ្នក​ទៅ​ទៀត!

យ៉ាងណាមិញ វាមិនមែន ផ្តល់អត្ថប្រយោជន៍ ត្រឹមតែប៉ុណ្ណឹងទេ ដោយវានៅមានច្រើន ជាងហ្នឹងទៀត ហើយ​ដើម្បីអោយកាន់តែច្បាស់នោះ សូមតាមដាន​ ទាំងអស់គ្នា៖

  • ផ្តល់នូវវីតាមីន C គុណនឹង 2 លើសផ្លែក្រូចមួយផ្លែ
  • មានផ្ទុកនូវសារជាតិ Selenium ដែលអាចការពារ ជម្ងឺមហារីក និងមេរោគបាន
  • ប្រឆាំងនឹងការរលាក
  • ការពារការទល់លាមក
  • រក្សាជាតិស្ករក្នុងឈាម អោយមានកម្រិតទាប
  • រក្សាបរិមាណ នៃទឹកអាស៊ីតតិច
  • ស្រូបយកកាល់ស្យូម និងវីតាមីន K បានខ្ពស់
  • ជំរះឈាម
  • កាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់
  • សម្បូរប៉ូតាស្យូម
  • ជួសជុលការខូចស្បែក ពីកាំរស្មីយូវី
  • កាត់បន្ថយ ការរលាកសន្លាក់ឆ្អឹង
  • 100 កាល់ឡូរី នៃផ្កាខាត់ណា ផ្ទុកប្រូតេអ៊ីន 11.2 ក្រាម
  • សម្បូរជាតិ Fiber, carotene និង folate ជាច្រើន។

ប្រិយមិត្តណាខ្លះ ចូលចិត្តទទួល​ទាន​ផ្កា​ខាត់​ណា? ដែល​ដឹង​អត់ ថា​វា​ផ្តល់​គុណ​សម្បត្តិ​យ៉ាង​ច្រើន ហួស​ពី​ការ​ស្មាន​របស់​អ្នក​ទៅ​ទៀត!

ដូចនេះ ប្រសិនបើអាច អ្នកគួរតែ បន្ថែមវាអោយបានច្រើន តាមដែលអាច ទៅក្នុងរបបអាហារ របស់​លោក​អ្នក ដើម្បីទទួលបាន នូវសុខភាពល្អ ការពារពីមេរោគ និងចៀសឆ្ងាយ ពីជម្ងឺផ្សេងៗបាន។ ចំណែក​ឯ ប្រិយមិត្ត ដែលមិនសូវចូលចិត្ត ទទួលទានវានោះ គួរតែរៀនតិចៗទៅ ព្រោះវាមិនមែន ផ្តល់គុណវិបត្តិ ដល់​យើង ឯណា ផ្ទុយទៅវិញ គឺគុណសម្បត្តិ យ៉ាងច្រើនទៅវិញទេ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 9:19 AM, 07 January
  • ប្រភព: tophealthylife
  • Tag: សុខភាព