កម្លាំង​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច

កណ្តាល: ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព ចូល​លួច​កាបូប​លុយ ក្នុង​តូប​លក់​សំលៀកបំពាក់យីហោ​តារា​ហេង​ហេង បានសម្រេច​រត់ចេញ​មក​ក្រៅ​ជួប​​កម្លាំង​ល្បាត  ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ចាត់ការ​តាមច្បាប់ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​១១​ព្រឹក ថ្ងៃទី​៦ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​តូប​លក់​សំលៀកបំពាក់​យីហោ​តារា​ហេង​ហេង ផ្លូវ​១១០ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ី ណា​រី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ លក់ដូរ ។​ជនសង្ស័យ​ឈ្មោះ ពេញ សុខា​ល័យភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាលមុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ដកហូត​៖​កាបូបស្ពាយ​ពណ៍​លឿង​ចំនួន​១(​ក្នុងនោះ​មាន​លុយ​ចំនួន​៤៣០០៛)-ម៉ូតូ​០១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី និ​ច ពណ៌ ខ្មៅ​លាយ​ក្រហម ស៊េរី​ឆ្នាំ​២០១៣ គ្មាន​ស្លាក​លេខ​ចំនួន​១​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​អង្គុយ​ក្នុង​តូប​លក់​សំលៀកបំពាក់​របស់ខ្លួន​ដែលស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ​ដោយ​ទុក​កាបូប​ដាក់​លុយ​ពណ៌​លឿង​​នៅលើ​តុ ហើយ​ក៏បាន​ដើរទៅ​រៀបចំ​ខោអាវ​នៅក្នុង​តូប ភ្លាមនោះ​ជនសង្ស័យ​ខាងលើ បាន​ជិះម៉ូតូ​មក​ឈប់​នៅមុខ​តូប​លក់​សំលៀកបំពាក់​ហើយក៏​បាន​ដើរ​ចូលទៅក្នុង​តូប​លក់​សំលៀកបំពាក់ លួច​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ដែល​ទុក​នៅលើ​តុ ហើយក៏បាន​រត់​ចេញមក​ក្រៅ​តូប​ស្រាប់តែ​ជួបនឹង​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​លើស​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនមកកាន់​អធិការដ្ឋាន​នគរបាល​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

កម្លាំង​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច

កម្លាំង​ល្បាត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​លួច