អាវុធ​ចុះ​ឆែកឆេរ​បន្ទប់​ជួល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​លួច​ម៉ូតូ

ភ្នំពេញ:  កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ក្រុង និង​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​នាយការិយាល័យបទល្មើស​ព្រហ្មទណ្ឌ​ក្រុង បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​និង​ឃាត់ខ្លួនប្រុស​ស្រី​២​នាក់ ពីបទ​លួច​។​

​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​បន្ទប់​ផ្ទះជួល​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៦ ខែមករាឆ្នាំ​២០១៦ នៅ​បន្ទប់​លេខ​១១ ផ្លូវ​លេខ​១៩៨៦ ក្រុម​១៣ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១ ឈ្មោះ ហេង សុផាត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទី​២ ឈ្មោះ យិន ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដស្នាក់នៅ​ជាមួយគ្នា នៅ​បន្ទប់​កើតហេតុ​ខាងលើ​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង ដូចខាងក្រោម ម៉ូតូ​១​គ្រឿង ស៊េរីឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1G -7403 ម្សៅ​ពណ៌​ស ១​កញ្ចប់តូច ឧបករណ៍​ជក់​ថ្នាំ​៣ ដែកកេះ​៦ ទុយោ​មួយចំនួន ទូរស័ព្ទ និង​វត្ថុតាងមួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​៕​

អាវុធ​ចុះ​ឆែកឆេរ​បន្ទប់​ជួល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​លួច​ម៉ូតូ