បុគ្គលិក EDC ម្នាក់​កំពុងត​ខ្សែភ្លើង មិន​ប្រយ័ត្ន​ឆក់​ស្លាប់

ស្វាយរៀង: បុគ្គលិក​អគ្គិសនី​កម្ពុជា (EDC) ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈ​កំពុងត​ខ្សែភ្លើង​ដោយខុស​បច្ចេកទេស ។​ហេតុការណ៍​នេះ​បានកើត​ឡើង​​កាលពី​ម៉ោងជាង​៣ រសៀល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​សាលា វិទ្យាល័យ​ស្វាយជ្រំ ស្ថិតក្នុង​ភូមិ​ស្វាយ​ក្ងោឃុំ​ស្វាយជ្រំ​។​

​ជនរងគ្រោះ​មានឈ្មោះ​សេក កុស​ល្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​អគ្គិសនី​កម្ពុជាខេត្តស្វាយរៀង មាន ទីលំនៅ​ភូមិ​អង្គា​ស់ដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំខេត្តស្វាយរៀង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ ឆក់​បុគ្គលិក​ម្នាក់​ស្លាប់ គឺ​មកពី​មានកំហុស​បច្ចេកទេស​៕

បុគ្គលិក EDC ម្នាក់​កំពុងត​ខ្សែភ្លើង មិន​ប្រយ័ត្ន​ឆក់​ស្លាប់