ស្ត្រី​ល្បីឈ្មោះ​ម្នាក់​ស្ម័គ្រ​គេង​ជាមួយ​បុរស​ហ្ស៊ី​ន​អាយុ​៤៣​ឆ្នាំ​ដែល​ប្រើ​លឹ​ង្គ​ជីវសាស្ត្រ​

​អង់គ្លេស​៖ នា​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​អាយុ​៦​ឆ្នាំ លោក Mohammed Abad បាន​បាត់បង់​លឹ​ង្គ​របស់ខ្លួន​។ យោងតាម​ការផ្សាយ​រប​ស់ The Sun បុរស​ជនជាតិ​វេ​លស៍​រូបនេះ បានទទួល​ការវះកាត់​ដាក់​លឹ​ង្គ​ជីវសាស្ត្រ (bionic penis) ដែល​អាច​ឲ្យ​លោក​ប្រើប្រាស់​បាន​ដូច​មនុស្ស​ប្រុស​ធម្មតា​។ ឈានដល់​វ័យ​៤៣​ឆ្នាំ លោក Mohammed នឹង​បាត់បង់​ភាព​បរិសុទ្ធ​របស់ខ្លួន​ជា​លើកដំបូង បន្ទាប់ពី​តារា​រកស៊ី​ផ្លូវភេទ​ដ៏​ល្បីល្បាញ​ឈ្មោះ Charlotte Rose យល់ព្រម​គេង​ជាមួយ​ដោយ​ឥតគិតថ្លៃ​។​

​ឈានដល់​ពាក់កណ្តាល​ជីវិត​ទៅហើយ លោក Mohammed មិនដែល​ឆ្លងកាត់​ការ​រួមភេទ​ម្តងណា​នោះឡើយ ដោយសារតែ​លឹ​ង្គ​របស់លោក​បាន​ដាច់​នា​អំឡុង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​អាយុ​៦​ឆ្នាំ​។ បច្ចុប្បន្ន បុរស​ជនជាតិ​វេ​ល​ស៍វ័យ​៤៣​ឆ្នាំ​រូបនេះ មាន​លឹ​ង្គ​ជីវសាស្ត្រ​ប្រវែង​៣០​សង់ទីម៉ែត្រ ដែល​អាច​ប្រើប្រាស់​បាន​ដូច​មនុស្ស​ធម្មតា បន្ទាប់​ទទួល​ការវះកាត់​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​នា​អំឡុង​ឆ្នាំ​២០១២ ។​

​ឆ្លង​ផុតពី​ពិការភាព​ផ្នែក​ផ្លូវភេទ លោក Mohammed ចង់​ភ្លក់​រសជាតិ​ការរួម​ភេទ​ជា​លើកដំបូង​ដោយ​ប្រើប្រាស់​លឹ​ង្គ​ជីវសាស្ត្រ​របស់ខ្លួន​។ បន្ទាប់ពី​បាន​ពី​ព័ត៌មាន​នេះ​តាម​បណ្តាញសារព័ត៌មាន​នានា នាង Charlotte Rose អ្នករកស៊ី​ផ្លូវភេទ និង​ជា​សកម្មជន​ផ្លូវភេទ​ដ៏​ល្បីល្បាញ​នៅ​អង់គ្លេស បាន​ស្ម័គ្រ​ខ្លួន​ដើម្បី​សម្រេច​បំណង​របស់លោក Mohammed​។

​តាម​សម្តី​ដែល​ដកស្រង់​ដោយ The Sun នាង Charlotte Rose ដែល​បានឈ្នះ​ពាន «British Erotic Award for Sex Worker of the Year» កាលពី​ឆ្នាំ​២០១៣ បាន​ស្ម័គ្រចិត្ត​គេង​ជាមួយ​លោក Mohammed ដោយ​ឥតគិតថ្លៃ ដើម្បី​ឲ្យ​គាត់​ស្គាល់​រសជាតិ​រួមភេទ​ជា​លើកដំបូង ខណៈ​ជាធម្មតា នាង​ទទួលបាន​ពី​ភ្ញៀវ​ជិត​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង​។​

​លោក Mohmmed និង​នាង Charlotte ស្ត្រី​កូន​២​ដែលមាន​អាយុ​៣៥​ឆ្នាំ គ្រោង​ជួបគ្នា​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ហើយ​ចំណាយ​លើ​គ្រែ​ជាមួយគ្នា​នា​រយៈពេល​ប្រមាណ​២​ម៉ោង​។ បណ្តា​សារព័ត៌​មាននៅ​អង់គ្លេស​បានចាត់ទុក​ថា នេះ​ជា​ជំនួប​ដ៏​មាន​អត្ថន័យ​បំផុត​ប្រចាំ​ថ្មី​២០១៦ ៕