សម្តេចតេជោ​ ហ៊ុន សែន ​ប្រកាសលុបចោល​ការធ្វើវិសោធនកម្ម​ដើម្បីកំណត់​មេបក្សមានសញ្ជាតិតែមួយ

រាជធានីភ្នំពេញ ៖ ​ប្រធានគណបក្សប្រជាជនកម្ពុជា ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានមានប្រសាសន៍ថា ​គណបក្សប្រជាជន​កម្ពុជានឹង​មិនស្នើធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ ​ដើម្បីកំណត់ឲ្យប្រធាន​គណបក្សនយោបាយ​ ត្រូវមានសញ្ជាតិតែមួយ​ ដូចការលើកឡើងកន្លងមកនោះឡើយ ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ​អ្នកនយោបាយមាន​សញ្ជាតិប៉ុន្មានក៍ដោយ ​ក៍នៅតែអាចធ្វើជាប្រធាន​គណបក្សនយោបាយបានដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន​ មាន​ប្រសាសន៍​ខាងលើ​បែប​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​រំលឹក​​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ​ថ្ងៃជ័យ​ជំនះ​​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​(​របប ប៉ុ​ល ពត​) ៧ មក​រា ១៩៧៩ -៧ មក​រា ​២០១៦​ ប្រារ​ព្ឋ​ធ្វើ​នៅ​ទីស្នាក់ការ​​គណបក្ស​ប្រជាជន​កម្ពុជា  (​គ​៨៥) ស្ថិត​ក្នុង​ខណ្ឌចំការមន ៕