កម្លោះ​អភ័ព្វ​ស្កន់​ជាន់​ប្រកាច់​ចូល​ភ្នក់​ភ្លើង​រលាក​ពេញ​ខ្លួន​ទទួល​អំណោយ​សប្បុរស​ជន

ខេត្ត​កំពង់​ធំ​​ ៖ បន្ទាប់​ពី​សារព័ត៌​មាន​កោះសន្តិភាព ​​ចុះ​ផ្សាយ​រឿង​កម្លោះ​អភ័ព្វស្កន់​ជាន់​ប្រកាច់​ធ្លាក់ចូល​ភ្នក់​ភ្លើង​កាល​ពី​ពេល​កន្លង​មក​ ក៏​មាន​សប្បុរសជនដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ​សហរដ្ឋ​មេ​រិ​ក ​គឺ​ អ្នកស្រី ឈ​ន គឹ​ម​យឺ បាន​​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​២០​ម៉ឺន​រៀល តាម​រយៈបងប្រុស​របស់​គាត់​ឈ្មោះ ឈ​ន ហេង ហើយ​ក៏​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ជន​រង​គ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ​មករា ​២០១៦ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ធំ នៅ​ចំពោះ​មុខ​អ្នកគ្រូ​ពេទ្យ​។

​​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយឈ្មោះ ម៉ែ​ន វឿ​ន អាយុ​៤៥​ឆ្នាំ មាន​ប្តី​ឈ្មោះ យូ ផាត អាយុ​៥៨​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មុខរ​បរជា​អ្នក​ដង​ជ័រ​ និង​បោ​ច​វល្លិ៍ក្នុង​ព្រៃបាន​រៀបរាប់​ប្រាប់​ថា​ ​ប្តី​ប្រពន្ធ​របស់​គាត់​មានកូន​៣​នាក់ សុទ្ធតែ​ប្រុស កូន​ទី​១​​​ដែលតែងតែ​ប្រកាច់​នេះ​ឈ្មោះ ភោគ តែ​ន អាយុ​៣០​ឆ្នាំ​ ជា​កូនច្បង មិន​ទាន់​មាន​ប្រពន្ធ​កូន​នោះ​ទេ​។

ដោយសារ​តែ​មាន​អាកា​ររបៀប​នេះ​ហើយ​បានជា​គ្មាន​នារី​ណា​ម្នាក់​ហ៊ាន​យក​ធ្វើ​ជា​ប្តី​នោះ​។ កាត់​បន្ត​ថា កូន​របស់​គាត់កើត​ជំងឺ​តេ​តា​ណូស ដោយសារ​​មុត​ដែកគោល និង​ត្រូវ​ឆ្កែ​ខាំ​ពី​តូច ។

កាល​នោះ​ជីវ​ភាព​​គាត់ក្រីក្រពេក​ពួក​គាត់​មិន​បាន​យក​កូន​ទៅ​ពេទ្យ​ចាក់​ថ្នាំ​ការពារ​នោះ​ទេ​ ឥឡូវនេះ​វា​ធ្វើទុក្ខ​ចេះ​តែ​ប្រកាច់​ ​កាលពីដើម​ខែធ្នូ  ២០១៥​ នៅ​ពេល​ដែល​វា​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ក៏​ប្រកាច់​ធ្លាក់​ពីលើ
គ្រែ​ចូល​ភ្នក់​ភ្លើង​រលាក​ពេញ​ខ្លួន​តែ​​ម្តង​៕
    ​
    ​    ​    ​    ​    ​    ​​

  • កម្លោះ​អភ័ព្វ​ស្កន់​ជាន់​ប្រកាច់​ចូល​ភ្នក់​ភ្លើង​រលាក​ពេញ​ខ្លួន​ទទួល​អំណោយ​សប្បុរស​ជន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/01/07  Category:ក្នុងស្រុក