ក្រុម ISIS បង្រៀន​ភេរ​វករ​ជំនាន់​ក្រោយពី​របៀប​ធ្វើ​ភេរវកម្ម​

ស៊ី​រី​៖​ក្រុម​ឧទ្ទាម ISIS បាន​បង្កើតជា​សកលវិទ្យា​ល័យ​មួយ​ដែលមាន​ឈ្មោះថា «University of Jihad» ដើម្បី​បង្ហាត់បង្រៀន​ភេរវ​ករ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ភេរវកម្ម ជំនាញ​ច្នៃ និង​ផលិត​មី​ស៊ី​ល ព្រមទាំង​របៀប​ច្នៃ​រថយន្ត​សម្រាប់​បំផ្ទុះ​អត្តឃាត។​

​យោងតាម​ការចេញផ្សាយ​របស់ Sky News បាន​ឲ្យ​ដឹងថា សកល​វិទ្យាល័យ​របស់​ក្រុម​ឧទ្ទាម ISIS នឹង បង្រៀន​ទៅលើ​ជំនាញ​ច្នៃ និង​ផលិត​មី​ស៊ី​ល ព្រមទាំង​របៀប​ច្នៃ​រថយន្ត​សម្រាប់​បំផ្ទុះ​អត្តឃាត ហើយ​បើតាម​ការប៉ាន់ប្រមាណ​គឺ​មី​ស៊ី​ល​ច្នៃ​នេះហើយ​ដែល​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​។​

​គួរ​បញ្ជាក់ថា ថ្នាក់​បណ្ដុះបណ្ដាល​ជំនាញ​ភេរវកម្ម និង​អត្តឃាត​នេះ ត្រូវបាន​គេ​ដឹងថា នឹង​ទទួល​សិស្ស​មកពី​ច្រើន​ដែលជា​សកម្មប្រយុទ្ធ និង​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS ដូចជា​ប្រទេស​ស៊ី​រី ទុយ​ណេ​ស៊ី អេ​ហ្ស៊ី​ប ប៉ា​គី​ស្ថាន ស៊ូដង់ និង​សូ​ម៉ាលី ជាដើម​៕

ក្រុម ISIS បង្រៀន​ភេរ​វករ​ជំនាន់​ក្រោយពី​របៀប​ធ្វើ​ភេរវកម្ម​