ក្រុម ISIS ព្រមាន​វាយប្រហារ​ពន្ធនាគារ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​

​សី​រ៉ី​៖​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​ISIS​បាន​គំរាមថា នឹង​បំផ្លាញ​ពន្ធនាគារ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ឃុំឃាំង​ពួក​ជី​ហាត​។​

​តាម​ប្រភព​ខាងលើ​បញ្ជាក់ថា ការ​គំរាម​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ប្រហារជីវិត​អ្នកទោស​៤៧​នាក់ ក្នុងនោះ​រួមមាន​៤៣​នាក់ ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​ពួក​ឧទ្ទាម​អាល់​កៃ​ដា​។​

​គួរ​បញ្ជាក់ថា អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ប្រហារជីវិត​អ្នកទោស ៤៧​នាក់ ដោយ​ចោទប្រកាន់ថា មាន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ដែល​ធ្វើ​ឲ្យ​មនុស្ស​ច្រើន មានការ​ខឹងសម្បារ​ជាខ្លាំង រហូត​បង្ក​ជាការ​ធ្វើបាតុកម្ម ក្នុងប្រទេស​មួយចំនួន និង​ការ​ថ្កោលទោស ពី​សំណាក់​អន្តរជាតិ​ផងដែរ​៕

ក្រុម ISIS ព្រមាន​វាយប្រហារ​ពន្ធនាគារ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​