ម៉ូតូបុកគោយន្តកន្ត្រៃ បណ្តាលឲ្យ អ្នកបើកម៉ូតូ របួសបាក់ដៃឆ្វេង ក្នុងស្រុកជុំគីរី

កំពត ៖ ម៉ូតូសង់បើកបុកគោយន្ត ខណៈគោយន្តកន្ត្រៃបើកបត់ គ្មានដឹងទិសតំបន់ បណ្តាលឲ្យអ្នក បើកម៉ូតូរង របួសធ្ងន់ បាក់ដៃខាងឆ្វេង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ចំណុច ចន្លោះបង្គោល៦១ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី។

មន្ត្រីនគរបាលស្រុកជុំគីរី បានប្រាប់ឲ្យមជ្ឈមណ្ឌលពត៌មាន ដើមអម្ពិលដឹងថា ជនរងគ្រោះបើកម៉ូតូ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-5874 មានឈ្មោះសែ ជុំ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំផុង ស្រុកបរសែត ខេត្តកំពង់ស្ពឺ(របួសធ្ងន់ និងបាក់ដៃខាងឆ្វេង)។ ចំណែកអ្នក បើកបរគោយន្តកន្ត្រៃ ឈ្មោះលន់ វីរៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មិនរង គ្រោះអ្វីឡើយ)។ មន្ត្រីនគរបាលដដែល បន្តថា ម៉ូតូបើកបរពីក្រោយគោយន្តកន្ត្រៃ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ គោយន្តដែលបើកពីខាងមុខ បានបត់មកខាងឆ្វេងដៃ

ដោយមិនមើលឆ្វេងស្តាំ ក៏បណ្តាលឲ្យខាងម៉ូតូបុក បណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ ។ ក្រោយ ហេតុការណ៍ភ្លាមជនរងគ្រោះដែលជិះម៉ូតូ ត្រូវគេដឹកនាំយកទៅព្យាបាលនៅពេទ្យឯខេត្តតាកែវ។ ដោយឡែក វត្ថុតាង ម៉ូតូ និងគោយន្ត កំពុងតែរក្សាទុកនៅឯអធិការដ្ឋាន នគរបាលស្រុកជុំគីរី ដើម្បីដោះស្រាយ គ្នាទៅថ្ងៃក្រោយ ៕