សម្តេចនាយករដ្ឋមន្រ្តី ប្រកាសមិនធ្វើច្បាប់សម្រាប់មេដឹកនាំ គណបក្សនយោបាយ មានសញ្ជាតិតែ១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា សម្តេចនឹងមិនធ្វើច្បាប់សម្រាប់មេដឹកនាំគណបក្សនយោបាយ មានសញ្ជាតិតែ១ នោះទេ ប៉ុន្តែក៏មិនត្រូវឲ្យប្រទេសកម្ពុជា ក្លាយចំណាប់ខ្មាំងអ្នកនយោបាយ ទណ្ឌិតណាមួយនោះដែរ។

ថ្លែងនៅក្នុងមេទ្ទិញអបអរសាទរ ខួបជ័យជំនះ ៧មករា ១៩៧៩ ៧មករា ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយកំណត់ប្រធានគណបក្ស មានសញ្ជាតិតែ១នោះទេ ដូចអ្វីដែលសម្តេច បានលើកឡើងនោះឡើយ។