សម្ដេចតេជោ អបអរសាទរខួបលើកទី ៣៧ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ២០១៦

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមនិងភរិយា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះបានអបអរសាទរ ខួបលើកទី៣៧ នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០១៦ ។ សម្ដេច ក៏បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់សម្ដេចថា "យើងទាំងអស់គ្នាចងចាំជានិច្ច នូវថ្ងៃប្រវត្តិសាស្រ្ត ៧មករា ដែលបាននាំមកវិញនូវសិទ្ឋិសេរីភាពជាមូលដ្ឋាន សន្តិភាព ការបង្រួបបង្រួមជាតិ និងអ្វីៗគ្រប់យ៉ាងដល់កម្ពុជា" ។

សម្ដេច ក៏បានសរសេរបន្ថែមទៀតថា ៧មករា បានធ្វើឲ្យកម្ពុជារស់ឡើងវិញ ជាមួយនឹងការអភិវឌ្ឍគ្រប់វិស័យ ដែលនាំមកនូវសុខដុមនីយកម្មដល់ប្រទេសជាតិទាំងមូល។

សម្ដេចក៏បានផ្ញើសារជូនពរទៅបងប្អូនជនរួមជាតិថា "ខ្ញុំ និង ភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស សូមប្រកបតែសេចក្តីសុខ និងជួបតែសំណាងល្អ ព្រមទាំងជោគជ័យថ្មីៗជាច្រើនថែមទៀតនៅក្នុងឆ្នាំថ្មីនេះ" ៕

សម្ដេចតេជោ អបអរសាទរខួបលើកទី ៣៧ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ២០១៦