បើក​ម៉ូតូ​វ៉ា​រថយន្ត ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​របួស​ធ្ងន់ ដាច់​ជើងឆ្វេង​ម្ខាង​

​យ៉ាងហោចណាស់​មាន​យុវជន​ម្នាក់​របួសធ្ងន់​បាន​ដាច់​ជើងឆ្វេង​ម្ខាង​ដោយសារ​បើក​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​ ហេតុ​ការណ៍នេះកើតឡើងនៅថ្ងៃទី​០៤ ​ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង ​២១ៈ៣០​ នាទី​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ១​ ចន្លោះ​ km ៣៧ និង ៣៨​ស្ថិតនៅ​ ភូមិ​ព្រែក​តាកែវ ​ឃំុ​សំរោង​ធំ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​ ។​ ​បើតាម​លោក​ព្រុំ​ សំណាង​អធិការ​ ​រង​ស្រុក​កៀនស្វាយ​បានអោយដឹងថា​ ជនរងគ្រោះ​មានឈ្មោះ​សួង​ ហុី​ម​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ ​រស់នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម​ឃំុ​សំរោង​ធំ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​បើក​ម៉ូតូ​ម៉ាក់​ សេ​ ១២៥ ​ពណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ​ ១FB ៤៨៥៩ ​។

បើក​ម៉ូតូ​វ៉ា​រថយន្ត ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​របួស​ធ្ងន់ ដាច់​ជើងឆ្វេង​ម្ខាង​

បានធ្វើ​ដំណើរ​ចេញពី​អ្នក​លឿង​ទៅ​ភ្នំពេញ​ ​បញ្រ្ចាស់​ទិស​គ្នា​ ​លុះ​មកដល់​ត្រង់ចំណុច​ខាងលើ​បាន​ជែង​រថយន្ត​ ១​ គ្រឿង​ទៀត​នៅ​ពីមុខ​ក៍​ជ្រុល​ច​ង្គូ​តទៅ​បុក​ជាមួយ​រថយន្ត​បណ្តាល​ដាច់​ជើងឆ្វេង​ ហើយក៏ប​ញ្ជូ​ន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ​រថយន្ត​ម៉ាក​ FUSO​ ពណ៍​ស​ ពាក់​ស្លាក​លេខ​ ៣A ១៨៩៩​ បានធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​អ្នក​លឿង​បញ្ច្រាស់ទិស​គ្នា​ ហើយអ្នកបើកបរ​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​ ។​ ​លោក​អធិការ​រង​ថា ​ក្រោយពី​កើត​ហេតុសម​ត្ថិ​កច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​រួច​បា​នប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដោយឡែក​រថយន្ត​ និង ​ម៉ូតូ​យកទៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕ (ប្រភព TV5)

បើក​ម៉ូតូ​វ៉ា​រថយន្ត ជ្រុល​ច​ង្គូ​តទៅ​បុក​រថយន្ត​របួស​ធ្ងន់ ដាច់​ជើងឆ្វេង​ម្ខាង​