យុវជន​ម្នាក់​ត្រូវ​ចោរ​មួយក្រុម​វាយ​នឹង​ខ្សែក្រវ៉ាត់​ប្លន់​យក​ម៉ូតូទៅបាត់​

​រាជធានី​ភ្នំពេញ​៖​ក្រុមចោរ​មួយក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​វាយ​នឹង​ខ្សែក្រវ៉ាត់​ប្លន់​យក​ម៉ូតូ Next មួយគ្រឿង​ពី​យុវជន​ម្នាក់​បានសម្រេច​។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ នៅមុខ​សាលា​វេជ្ជសាស្ត្រ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន គ្រា​ដែល​ជនរងគ្រោះ ចេញពី​រាំ​កម្សាន្ត​នៅ​ក្លិប Top ត្រឡប់ទៅផ្ទះ​វិញ​។​

​      ជនរងគ្រោះ​បាន​និយាយថា ពួកគេ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ទើប​ចេញ​មកពី​ក្លិប​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ជិះ​តាមផ្លូវ​២៧១ លុះ​ជិះ​មកដល់ ត្រង់​មុខ​សាលា​វេជ្ជសាស្ត្រ ជាប់​មន្ទីរពេទ្យ​រុស្ស៊ី​ក៏​លេចមុខ​ក្រុមចោរ​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក បានធ្វើការ​ធាក់​ម៉ូតូ​ឲ្យ​ដួល វាយ​ដោយ​ខ្សែក្រវ៉ាត់​ចំក្បាល បណ្តាល​ឲ្យ​រងរបួស បន្ទាប់ពី​រងរបួស​ក្រុមចោរ​បាន​យក​ម៉ូតូ របស់​ជនរងគ្រោះ​ជិះ​គេចចេញ​បាត់ ដោយ​សុវត្ថិភាព​។ ជនរងគ្រោះ​ឈ្មោះ មុំ សា​វី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​៕

យុវជន​ម្នាក់​ត្រូវ​ចោរ​មួយក្រុម​វាយ​នឹង​ខ្សែក្រវ៉ាត់​ប្លន់​យក​ម៉ូតូទៅបាត់​