ចាប់​បាន​ឧក្រិដ្ឋ​​ជន​ដែល​បាន​កាប់​ប្រហារ​ផ្តាច់​ពូជ​​មួយ​គ្រួសារ​

ដំណឹង​ច្បាស់​ការណ៍​មុន​នេះ​បន្តិច​បាន​ប្រាប់​ថា ឃាតករ​ដែល​បាន​កាប់​ប្រហារ​មាន​បំណង​ផ្តាច់​ពូជ​មួយ​គ្រួសារ​នៅ​ក្រុងព្រះសីហនុ ចាប់ខ្លួន​បាន​ហើយ​ឈ្មោះ​លុយ សុ​ភ័ក្ត្រ អាយុ​២៦​ឆ្នាំ គឺ​ចាប់​បាន​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល វេលា​ម៉ោង​០៩​​​ព្រឹក​ថ្ងៃ​ទី​៧
មក​រា នេះ ។ ពេល​នេះ​កំពុង​បញ្ជូន​ឆ្ពោះទៅ​ក្រុងព្រះសីហនុ​វិញ​ហើយ ដោយ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

មិន​ទាន់​ដឹង​ច្បាស់​ពី​សាវតា​ជាតិ​ឃាតករ​នេះ​នៅឡើយ​ទេ ព្រោះ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ទើប​ចាប់​បាន​ថ្មី​ៗ មិន​ទាន់​បាន​ព័ត៌មាន​លំអិត​នៅឡើយ ។ ប៉ុន្តែ​តាម​ប្រភព​ខ្លះ​និយាយ​ថា ឧក្រិដ្ឋជន​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ និង​បាន​ចេញពី​ពន្ធនាគារ​ពី​ឆ្នាំ​២០១០ ។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​ពេល​ក្រោយ​ទៀត ។