ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​ជ័យជម្នះ ៧​មក​រានៅ​ខេត្ត​ស្វាយ​រៀង

ខេត្តស្វាយរៀង ​៖ លោកនាយ​ឧត្តម​សេនិយ៍​សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ធ ​​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​រមាស​ហែក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជម្នះ ៧​មក​រា (៧​មក​រា ១៩៧៩ - ៧​មក​រា ២០១៦ )​ ដែល​មានការ​ចូលរួម​ពី​សំណាក់​​លោក​ជំទាវ​តំណាងរាស្ត្រ​,​ ក្រុមការងារ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​លោក​អភិបាលរង​ខេត្ត​ ព្រមទាំង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ មន្ត្រី​ចូល​និវត្ត​ជិត​១​ពាន់​នាក់​ផង​ដែរ​៕