Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២


Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២

ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​១​នៃ League Cup ក្រុម​ម្ចាស់​ផ្ទះ Everton បាន​បំបាក់​ក្រុម​មេឃ​ខៀវ Manchester City របស់​លោក Manuel Pellegrini ២-១ នៅ​ពហុ​កីឡដ្ឋាន Goodison Park។

 

Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២

 

Everton បាន​នាំ​មុខ​ក្រុម​ភ្ញៀវ​​នៅ​ចុង​តង់​ទី​១ នាទី​ទី​៤៥ បន្ទាប់​ពី​ខ្សែ​ការពារ Ramiro Funes Mori សុទ្ធ​បាល់​ឡង​របស់​ខ្សែ​បម្រែ Ross Barkley ដែល​អ្នក​ចាំ​ទី Man City សង្គ្រោះ​បាន។ ចូល​ដល់​នាទី​ទី​៧៦ Man City មាន​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​ខ្សែ​បម្រើ​ស្លាប Jesus Navas សុទ្ធ​តាម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ដែល​assist ដោយ Sergio Aguero។ សំឡេង​ហ៊ោ​អបអរ​កក្រើក​ការ​ស៊ុត​នេះ​មិន​បាន​មួយ​ដង្ហើម​ផង ២​នាទី​ក្រោយ ក្រុម​ភ្ញៀវ​ត្រូវ​ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក Romelu Lukaku តែត​បន្ថែម​មួយ​គ្រាប់​ទៀត​ឲ្យ​ Everton ឈ្នះ Man City ក្នុង​ជើង​ទី​១ ក្នុង​លទ្ធផល ២-១។

 

ចំណែក​ឯ​អ្នក​ចាត់​ការ​ Pellegrini ក៏​កំពុង​រង​សម្ពាធ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ការ​ចាញ់​យប់​មិញ​នេះ។ ចាំ​មើល​ថា​តើ ជើង​ទី​២ Man City អាច​សង​សឹក​វិញ​បាន​ដែរ​ឬ​យ៉ាង​ណា ខណៈ​ដែល Everton នឹង​ប្រឹង​ដាច់​ជើង​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​ដែល​ខក​ខាន​តាំង​ពី​ឆ្នាំ​១៩៨៤​មក​ម្ល៉េះ?

 

Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២

 

Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២

 

Pellegrini កាន់​តែល្វីង​មុខ Man City ចាញ់ Everton យប់​មិញ ១-២

 

 

ដោយ៖ សុផាត
ប្រភព៖ Goal