ស្ត្រី​ទទួលទាន​អាហារ ក្រោយ​ម៉ោង​៩​យប់ ធ្វើ​ឲ្យ​ធាត់​

​ការទទួល​ទាន​អាហារ​ក្រោយ​ម៉ោង​៩​យប់ អាច​នឹងធ្វើ​ឲ្យ​ធាត់​បាន ប៉ុន្តែ​វា​មិនមែន​បណ្តាល មកពី​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល​របស់​អ្នក​ចុះខ្សោយ​ភ្លាមៗ នៅពេល​កណ្តាលយប់​នោះទេ គឺ​វា​ទាក់ទង​នឹង​បរិមាណ​អាហារ​ដែល​អ្នក​ទទួលទាន​ពេញ​មួយថ្ងៃ​ច្រើនជាង​។​

​អ្នក​ដែល​ទទួលទាន​អាហារ​ពេល​ពាក់​កណ្តាលយប់ បណ្តាលមកពី​ការធុញទ្រាន់ ឬ​បណ្តាលមកពី​កត្តា​ខាង​អារម្មណ៍​ច្រើនជាង​ឃ្លាន​។ ដូចនេះ ធ្វើ​ឲ្យ​អ្នកទទួលបាន​កាឡូរី កាន់តែ​ច្រើនជាង​តម្រូវការ​ក្នុង​មួយថ្ងៃ​រហូតដល់​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បាន​។​

​ក្រៅពីនេះ​អ្នក​គួរ​ទទួល​អាហារ​ពេលព្រឹក ដែលជា​អាហារ​សំខាន់បំផុត ក្នុងពេល​មួយថ្ងៃ​ដែល​ការសិក្សា​ភាគច្រើន​បាន​ឲ្យ​ដឹងថា អាហារ​ពេលព្រឹក​អាចជួយ​គ្រប់គ្រង​ការទទួល​ទាន​អាហារ​បាន​ពេញ​មួយថ្ងៃ​៕ ដោយ ស្រស់ រុះរោយ

ស្ត្រី​ទទួលទាន​អាហារ ក្រោយ​ម៉ោង​៩​យប់ ធ្វើ​ឲ្យ​ធាត់​