ស្លាប់​៥​របួសធ្ងន់​ស្រាល​១០​នាក់​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៦​មករា​

ភ្នំពេញ: ​មនុស្ស​៥​នាក់​បាន​ស្លាប់ ( ប្រុស ) របួសធ្ងន់ ៧​នាក់ (​ប្រុស​) របួសស្រាល ៣​នាក់ ( ប្រុស)​និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៩​នាក់ ( យប់ )ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​ចំនួន ១០​លើក ( យប់ ៩​លើក )​។​នេះ​បើយោងតាម​របាយការណ៍ របស់​អគ្គ​ស្នង​​ការដ្ឋាន​នគរបាលជាតិ​។​

​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង យាន​ផ្សេងៗ ១​គ្រឿង និង ថ្មើរជើង ១​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៤​លើក មិន​គោរពសិទ្ធ ២​លើក មិន​ប្រកាន់​ស្តាំ ២​លើក ស្រវឹង ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើកនិង​បត់​គ្រោះថ្នាក់ ១​លើក​ផង​ដែល​។​

​ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៧២០៨​គ្រឿង បានធ្វើ​ការអប់រំ​មាន៣៨៤២​គ្រឿង និង​ពិន័យ​សរុប ៣៣៦៦​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ១៥៣គ្រឿង​៕​