ជន​ទំនើង​ម្នាក់​បាញ់​២​គ្រាប់​លេង នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ហើយ​ទៅ​បាត់​

ភ្នំពេញ: ជន​ទំនើង​ម្នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយគ្រឿង បាន​បាញ់​២​គ្រាប់ ដោយ​មិនដឹង​មូលហេតុបង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះមក​កន្លែង​កើ​លត​ហេតុ ​ជាច្រើន​នាក់​។ ហេតុ​ការបង្ក​ឲ្យ​ភា្ញ​ក់​ផ្អើល នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២ រំលង​អា​ធ្រា​តឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នៅត្រង់​ចំណុច​ផ្លូវ​១៥០ កែង​ផ្លូវ​២២១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​បើតាម​សំដី​លោក​មេ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ បាន​ប្រាប់ថា ករណី​បាញ់បោះ​នេះ ពិតជាកើតមាន​មែន ហើយ​កម្លាំង​សមត្ថកិច្ច កំពុងតែ​ស្វះស្វែង​ស្រាវជ្រាវ​រក​មូល​​ហេតុ​នៃ​ការបាញ់បោះ​ដោយ​សេរី​នេះ​។​

​លោក​មេ​ប៉ុស្តិ៍​បានបញ្ជាក់​បន្ថែមទៀតថា ករណី​បាញ់បោះ​នេះ ពុំទាន់​ដឹង​ពី​មូលហេតុពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ជនបង្ក​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ បាត់​បន្ទាប់ពី​បាញ់​រួច ហើយក៏​គ្មាន​សាក្សី​ណា អាច​បញ្ជាក់បាន​ថា វា​ជាករណី​គំនុំ ឬ​ទំនាស់​ឲ្យ​ច្បាស់​នោះដែរ ព្រោះ​គ្រាន់តែ​លឺសូរ​ផ្ទុះអាវុធ​២​គ្រាប់ ពេល​ចុះ​ទៅដល់​ឃើញតែ​សប​ក​គ្រាប់ ដែល​បន្សល់ទុក​នៅ​កន្លែង​បាញ់​តែប៉ុណ្ណោះ​។​

​សូមជម្រាបថា ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គស្នងការ​រង​រន​គ​របាល​ជាតិ និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ កន្លងទៅនេះបាន​ថ្លែង​អះអាងថា នៅ​ឆ្នាំ​២០១៦​នេះ នគរបាល និង​អាវុធហត្ថ រួមទាំងអាជ្ញាធរ នឹង​ចាប់ផ្តើម​រឹតបន្តឹង​ដោយ​ពង្រឹង លើ​ការប្រើប្រាស់​អាវុធ ឲ្យកាន់តែខ្លាំង នៅ​រាជធានី​ភ្នំពេញ​៕​

ជន​ទំនើង​ម្នាក់​បាញ់​២​គ្រាប់​លេង នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ហើយ​ទៅ​បាត់​
ជន​ទំនើង​ម្នាក់​បាញ់​២​គ្រាប់​លេង នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ហើយ​ទៅ​បាត់​