បើករថយន្ត​ជែង​រថយន្ត​ដឹក​ដី ជ្រុល​ទៅបុក​កីឡាប្រដាល់​២​នាក់​របួសធ្ងន់​

ភ្នំពេញ: បុរស​ម្នាក់​បាន​បើករថយន្ត Lexus RX-300 និង​បាន​បើក​ជែង​រថយន្ត​ដឹក​ដី មួយគ្រឿងទៀត​នៅ​ពីមុខ ហើយ​បាន​ជ្រុល​ទៅបុក​កីឡាប្រដាល់​២​នាក់ កំពុង​រត់​ហាត់​កីឡា តាម​ដងផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ​ជិត​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គើ​រ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​

​កីឡាប្រដាល់​ដែល​រងគ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ រី​យ៉ា អាយុ​២៧​ឆ្នាំ ។ និង​ទី​២-ឈ្មោះ គីម សុង អាយុ​២៧​ឆ្នាំ​ហាត់​នៅ​ក្លឹប​កីឡា​ព្រែក​ឯង​។​ដោយឡែក​អ្នក​បើករថយន្ត​បង្ក​វិញ​មានឈ្មោះ គឹម ហេង អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅខេត្តកណ្តាល​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត Lexus RX-300​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 2U-0718 បាន​បើក​ដោយ​បុរស​ម្នាក់​ហើយ​បាន​បើក​ជែង​​រថយន្ត​ដឹក​ដី​មួយគ្រឿង នៅ​ពីមុខ ហើយ​ជ្រុល​ទៅបុក​កីឡាប្រដាល់​២​នាក់  កំពុង​រត់​ហាត់​កីឡា តាមដងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នកបើករថយន្តត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រថយន្ត​យកទៅ​កាន់​អធិការដ្ឋាន​នគរ​
បាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​