ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយសារ​ខ្យល់គរ

សៀមរាប: ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់ ដោយ​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណជាង​២ ឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦  នៅ​ចំណុច​ខាងកើត​សៃ​ឡូ​សុ​កាន់យ៉ា ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​

​ជនរងគ្រោះ​ឈ្មោះ កុក បឺ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​សណ្តាន់ ឃុំពាក់​ស្បែក ស្រុក​អង្គរធំ ខេត្តសៀមរាប មក​ស្នាក់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមកអន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន​សាកសព​យ៉ាង​ល្អិតល្អន់ ដោយ​គ្មាន​ឃើញ​អ្វី​ប្លែក ក៏​សន្និដ្ឋានថា ស្លាប់​ដោយសារ​ខ្យល់គរ មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​នោះទេ រួច​បានប្រគល់សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់​ដោយសារ​ខ្យល់គរ