​ពន្យា​រការពិនិត្យ​បណ្ណ​បើកបរ វិញ្ញាបនបត្រ​ត្រួតពិនិត្យ និង​បណ្ណ​សម្គាល់​យានយន្ត​

លោក រុន រ័ត្នវាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៦ មករានេះ (រូបកណ្តាល)​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានសម្រេច​ពន្យារ​ពេល​ផាកពិន័យ​លិខិតស្នាម​យានយន្ត ដូចជា បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀករថយន្ត​) និង​លិខិត​ធ្វើ​អាជីវកម្ម សម្រាប់​យានយន្ត​ដំណើរ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ដែល​ទាន់​មាន​លិខិត​ទាំងនោះ ទៅ​បំពេញបែបបទ​ស្របច្បាប់​។  នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​លោក រុន រ័ត្ន​វាសនា​។​

​លោក​បានលើកឡើងថា សមត្ថកិច្ច​នឹង​ផាកពិន័យ​ឡើងវិញ បន្ទាប់ពី​ថ្នាក់ដឹកនាំ​អន្តរក្រសួង​សម្រេច​ពី​ការផាកពិន័យ​លិខិតស្នាម​យានយន្ត​គ្រប់​ប្រភេទ​រួចរាល់​។ លោក​បាន​អំពាវនាវ​ម្ចាស់​យានយន្ត គ្រប់​ប្រភេទ​បន្ត​រួសរាន់ ទៅ​ផ្ទេរសិទ្ធិ​កាន់កាប់​យានយន្ត និង​បំពេញ​លិខិតស្នាម​ស្របច្បាប់ ដើម្បី​ចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុងប្រទេស​៕

​សូម​ស្តាប់​សំឡេង​លោក រុន រ័ត្ន​វាសនា ថ្លែង​​​ក្នុង​​​​​​​​ស​ន្និ​សី​ទ​​​​​​សារព័ត៌មាន​​ ​​នា​ថ្ងៃទី​៦​​ ខែមករា ឆ្នាំ ២០១៦ នៅ​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៖