គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា

ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក សាពូន មីដាដា បានដឹកដៃភរិយា ដែលជាតារាសម្តែង អ្នកនាង សឿ សុធារ៉ា និងកូនស្រីតូចថតរឿងខ្លីមួយ ដែលបង្ហាញពីសកម្មភាពមួយចំនួន ក្នុងស្រមោលខ្មៅងងឹតប៉ុលពត ហើយការសម្តែងរបស់លោកនេះ គឺក្នុងបំណងចង់ចូល រួមអបអរសាទរថ្ងៃ ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាថ្ងៃជ័យជម្នះ៧មករា និងរំលឹកគុណថ្ងៃកំណើតទីពីរនេះផងដែរ ។

ម្ចាស់បទ «ជាប់បាកឌុប ចប់ស្នេហ៍» លោក សាពូន មីដាដា បានប្រាប់ Looking TODAY ឲ្យដឹងថា នៅពេលថ្មីៗនេះ លោកនិងភរិយា ទើបតែថតចប់រឿងខ្លីមួយ ដែលមានការសម្តែងសរបញ្ជាក់ ឲ្យឃើញពីសកម្មភាព នៅក្នុងសម័យប៉ុលពត ដោយការសម្តែងនោះ មានអត្ថន័យលាយឡំ បញ្ចូលគ្នាទុក្ខសោកការព្រាត់ប្រាស ក្តីឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ បានជួបកាលពីជិត៤០ឆ្នាំមុន លោកសង្កេតឃើញថា ការសម្តែងរឿងខ្លីនេះ គឺមានអត្ថន័យដូចទៅនិងបទចម្រៀងពីរបទគឺបទ «ឪ! ភ្នំពេញអើយ» , «ទុក្ខស្ត្រីប្តីព្រាត់» ជាដើម មិនតែប៉ុណ្ណោះ ការសម្តែងនេះ ក៏មានឈុតមួយតម្រូវឲ្យ លោកកោរសក់ពិតៗថែមទៀតផង ។

តារាចម្រៀងដែលមាន ទឹកដមសំនៀងពិរោះ បែបអន្លង់អន្លោចរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «រឿងខ្លីនេះគឺមិនមែន ជាប្រភេទរឿងអាជីវកម្មទេ គឺវាគ្រាន់តែជាការងារមួយ ដែលស័្មគ្រចិត្ត ដោយក្រោយថតចប់ មានខាងស្ថានីយទូរទស្សន៍ចំនួន៥ ដែលដាក់បញ្ចាំងនៅថ្ងៃនេះតែម្តង គឺមានទូរទស្សន៍ទទក ,បាយ័ន, អប្សារ៉ា, PNN, ប៉ុស្តិ៍លេខ៩ សម្រាប់រឿងខ្លីនេះ នឹងធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ច្រើន ព្រោះសូម្បីតែខ្ញុំជាអ្នកសម្តែង ក៏នឹកឃើញក្តីឈឺចាប់ ដែលកើតមាននាពេលនោះ ដែលកុំតែមានថ្ងៃ៧មករា កុំអីយើងមិនបានរីកចម្រើន និងរស់នៅសុខស្រួលដូចពេលនេះទេ» ៕

ចង់ដឹងថារឿងខ្លី ដែលថតសម្រាប់អបអរ ថ្ងៃជ័យជម្នះ៧មករា ខាងលើនេះ មានអត្ថន័យយ៉ាងណា តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៖

 

 

ទុក្ខស្ត្រីប្តីព្រាត់ ច្រៀងដោយ៖ សឿ សុធារ៉ាសម័យ ប៉ុល ពត សង្ឃឺមថា គ្មានលើកទី២ គ្រាន់តែ ៣ឆ្នាំ៨ខែ២០ថ្ងៃ បានស្លាប់ជិត៣លាននាក់។ ពេលនោះបើខ្មែរស្លាប់អស់ ដីខ្មែរ ប្រហែលជាអាចមាន ប្រភេទសត្វ ដង្កូវអាចន៍គ្រប់ប្រភេទ នឹងដណ្តើមគ្នាយកធ្វើជាកម្មសិទ្ធិ ដែលដែនដីសុវណ្ណភូមិមួយនេះជាកន្លែងសម្រាប់តែមនុស្សលោកនិងទេវតារស់នៅ។យ៉ាងហោចណាស់ ពិតជាជាក់ច្បាស់ បច្ចុប្បន្ននិងអតីត មិនអាចប្រៀបធៀបគ្នាបានទេ!ខ្ញុំមិនបានជួយអ្វីមួយធំដំសម្រាប់ជាតិកម្ពុជានៅឡើយទេ តែយ៉ាងហោចណាស់ ខ្ញុំពេញចិត្ត ធ្វើអ្វីមួយ និងស្វែងយល់បន្ថែម រួមគ្នាជាមួយជាតិខ្ញុំ ដើម្បីថ្ងៃអនាគត។មិនថយក្រោយ! ហាម អ្នករាំងផ្លូវ គ្មានហេតុផល និងចង់បៀតបៀន! បើមិនយល់ រឺមិនស្គាល់ កុំសន្និដ្ធាន អាចនឹងមានវិប្បតិសារី!សូមរីករាយជាមួយនឹងចម្រៀងពិេសសមួយបទនេះ ជាចំណងដៃថ្មីមួយ សម្រាប់ជាតិកម្ពុជានៃយើង សម្រាប់ឆ្នាំ២០១៦ ដ៏សែនជោគជ័យនេះ។

Posted by Kosal Dang on Wednesday, January 6, 2016

គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា

គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា

គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា

គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា

គ្រួសារ សាពូន មីដាដា ចាប់ដៃគ្នាថតរឿងខ្លី រំលឹកគុណថ្ងៃ៧មករា