គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៦មករា បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ របួស១០នាក់

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅ ទូទាំងប្រទេសចំនួន ១០លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ប្រុស) របួសធ្ងន់ ០៧នាក់ (ប្រុស) របួសស្រាល ០៣នាក់ (ប្រុស) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ០៩នាក់ (យប់)។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ០២គ្រឿង រថយន្តធុនធំ ០២គ្រឿង យានផ្សេងៗ ០១គ្រឿង និង ថ្មើរជើង ០១នាក់។

មូលហេតុដែលបណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៤លើក មិនគោរពសិទ្ធ ០២លើក មិនប្រកាន់ស្តាំ ០២លើក ស្រវឹង ០១លើក ប្រជែងគ្រោះថ្នាក់ ០១លើក និងបត់គ្រោះថ្នាក់ ០១លើកផងដែល។ ដោយឡែកយានល្មើសសរុបទូទាំង ប្រទេសមាន ៧២០៨គ្រឿង បានធ្វើការអប់រំមាន ៣៨៤២គ្រឿង និងពិន័យសរុប ៣៣៦៦គ្រឿង និងបានឃាត់យានទុកមាន ១៥៣គ្រឿង៕

គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៦មករា បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ របួស១០នាក់