នាវាចម្បាំងរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម

ហាណូយ៖ នាវាចម្បាំង ដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដែលមានឈ្មោះថា Bystry បានមកដល់ កំពង់ផែរបស់ប្រទេសវៀតណាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៦ ដើម្បីបំពេញទស្សនកិច្ច រយៈពេល ៤ថ្ងៃ ក្នុងន័យពង្រឹងចំណងមិត្តភាពរវាងយោធាជើងទឹក នៃប្រទេសទាំងពីរ។ នេះ បើតាមការផ្សាយរបស់ទីភ្នាក់ ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទៅ០៧ ខែមករា។

នាវាប្រភេទកម្ទេចសត្រូវខាងលើនេះ ជានាវាចម្បាំងមួយ ក្នុងចំណោមនាវាចម្បាំងដទៃទៀត របស់រុស្ស៊ី ដែលតែងចល័តនៅក្នុង តំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយនាវា Bystry បានចាប់ ផ្តើមទស្សនកិច្ចវៀតណាមដំបូង នៅកំពង់ផែ ទៀនសា នៃទីក្រុង ដាណាង ដែលមានចម្ងាយ ៦០០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងហាណូយ។ នាវា Bystry ក៏ អមដំណើរដោយនាវាជំនិត ចំនួន ពីរគ្រឿងផ្សេងទៀតរបស់រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុត របស់វៀតណាម កាលពីសម័យ សង្គ្រាមត្រជាក់ ដែលកាលណោះ សហភាពសូវៀត មានឥទ្ធិពលខ្លាំង។ ប៉ុន្តែក្រោយពី បញ្ចប់សង្គ្រាមត្រជាក់ ប្រទេសទាំងពីរ ហាក់មានទំនាក់ទំនងឃ្លាតឆ្ងាយ រហូតមកដល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបរុស្ស៊ី បានសម្លឹងឃើញជាថ្មីថា វៀតណាម ជាទីតាំងមួយល្អ ដែលខ្លួនអាចពង្រឹង ឥទ្ធិពលនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ឡើងវិញ ទប់ទល់នឹងអាមេរិក៕

នាវាចម្បាំងរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម

នាវាចម្បាំងរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម

នាវាចម្បាំងរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម

នាវាចម្បាំងរុស្ស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម