Alexandre Lacazette បដិសេធ​សំណើ​របស់ Newcastle

កីឡា​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ Alexandre Lacazette បាន​ច្រានចោល​នូវ​ឱ​កាស​ដើម្បី​ផ្លាស់​ទៅ Premier League ក្រោយពី​ក្លិប Newcastle United បាន​ឲ្យ​តម្លៃ​ខ្លួន​២២​លាន​ផោន​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​រូបនេះ​ពីក្លិប Lyon​។

​    ​បើ​យោងតាម​គេហទំព័រ Daily Mail បាន​ចេ​ផ្សាយ​ឲ្យ​ដឹងថា ក្លិប Lyon របស់​បារាំង​បាន​ឲ្យ​ឱ​កាស​សម្រាប់​ក្រុម Newcastle United ប៉ុន្តែ កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​បដិសេធ​ចំពោះ​ក្លិប​នៅ អង់គ្លេស​មួយ​នេះ​ពីព្រោះ​គេ​ចង់​លេង​នៅ​ក្លិប​ក្នុងប្រទេស​បារាំង​ដើម្បី​ពង្រឹង​ទម្រង់​លេង​ឲ្យ​បានល្អ​សម្រាប់​បារាំង​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍ Euro 2016​។

​    ​គួរ​បញ្ជាក់ថា កីឡាករ Lacazette បានបង្ហាញ​ខ្លួន​ឲ្យ​ក្លិប​ចំនួន​២២​លើក ​និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៨គ្រាប់​នៅ​រដូវ​កាល​នេះ​៕

Alexandre Lacazette បដិសេធ​សំណើ​របស់ Newcastle