CNRP ស្វាគមន៍សម្តេចតេជោ ដែលបើកទូលាយឲ្យ ប្រធានគណបក្ស មានសញ្ជាតិច្រើន

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ (CNRP) បានទទួលស្វាគមន៍ចំពោះសេចក្តី សម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលបានបើកទូលាយឲ្យប្រធានគណបក្សនយោបាយ ទាំងអស់អាចមានសញ្ជាតិច្រើន ដើម្បីចូលរួមប្រកួតប្រជែងលើឆាកនយោបាយ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា កម្ពុជាចង់បានធនធាន មនុស្សមកជួយស្រុកទេស មកជួយទាំងផ្នែកនយោបាយ ទាំងសេដ្ឋកិច្ច បើប្រកាសថាយកសញ្ជាតិតែមួយ អីចឹងធនធានមនុស្សដែលកាន់សញ្ជាតិពីរនៅក្រៅប្រទេសនោះ ពួកគាត់មិនអាចមកជួយស្រុកទេសបានទេ។

លោកថា “ខ្ញុំគាំទ្រការប្រកាសហ្នឹង (ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន) ព្រោះតាំងពីដើមមកយើងតែងតែគាំទ្រ ឲ្យមានគណបក្សនយោបាយហ្នឹង កុំឲ្យគិតថាមានតែសញ្ជាតិមួយ ឲ្យមានសញ្ជាតិពីរ សញ្ជាតិប៉ុន្មានក៏មានទៅ ពីព្រោះយើងត្រូវការប្រមូល ធនធានមនុស្សដែលកំពុង រស់នៅក្រៅប្រទេសហ្នឹងឲ្យ មកជួយស្រុកទេសយើង ដូច្នេះជាការប្រកាសល្អ ហើយយើងគាំទ្រ”។

អ្នកនាំពាក្យគណបក្សប្រឆាំងដដែល បានបញ្ជាក់ថា ប្រទេសណាក៏ដោយ គឺមិនបានគិតគូលើបញ្ហាសញ្ជាតិនោះទេ ដូចប្រទេសអ៊ីស្រាអែលថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាលមានសញ្ជាតិ ២-៣ ប៉ុន្តែសំខាន់បំផុត គឺសម្បញ្ញជាតិ និងឧត្តមគតិជាតិទេដែលសំខាន់។

សូមបញ្ជាក់ថា នៅក្នុងអង្គមទ្ទិញអបអរសាទរខួប ៣៧ឆ្នាំ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់កណ្តាលរបស់បក្ស នៅខណ្ឌចំការមន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ប្រធានគណបក្សនយោបាយទាំងអស់ អាចមានសញ្ជាតិច្រើនបាន៕