សម្ដេចតេជោ៖ កំពុងប្រជុំពិភាក្សាបញ្ចុះ តម្លៃប័ណ្ណបើកបររថយន្ត

ភ្នំពេញ៖ បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋទាក់ទងនឹង បញ្ហាការធ្វើប័ណ្ណបើកបររថយន្ត ដែលមានតម្លៃខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅវិញតាមរយៈ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់សម្តេចថា បាននឹងកំពុងបើកកិច្ចប្រជុំពិភាក្សាដើម្បីបញ្ចុះតម្លៃ លើការធ្វើប័ណ្ណបើកបរររថយន្តយ៉ាងតិចក៏៥០%ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបខមមិន (Comment) របស់ម្ចាស់អាខោនហ្វេសប៊ុកម្នាក់ដែលមានឈ្មោះ Visoth Sin Seth ដោយចោទជាសំណួរថា “ លោកអ៊ុ សម្តេច ចុះបញ្ហារឿងប័ណ្ណបើកបរឡាន តើមានការចុះតំលៃដូចម៉ូតូទេ? ពីព្រោះបើគិតទៅ ប័ណ្ណបើកបរឡាន ថ្លៃណាស់ តាំងពាក់មី និង ប្រលង ចូលជិត១៨០ដុល្លារ ហើយ” ។

សម្ដេចតេជោ បានឆ្លើយតបទៅវិញថា “ នឹងចុះថ្លៃក្មួយស្ថាប័នកំពុងប្រជុំ យ៉ាងហោចណាស់ចុះថ្លៃ៥០ភាគរយដែរ” ។

គួរបញ្ជាក់ថា ការស្នើសុំបញ្ចុះតម្លៃប័ណ្ណ បើកបររថយន្តពីសំណាក់ ប្រជាពលរដ្ឋនេះបានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបញ្ឈប់ឲ្យធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងក្រោម១២៥cc ។ ពិសេសជាងនេះទៅទៀត សម្ដេចតេជោ បានឲ្យពលរដ្ឋដែលបានបង់លុយ ធ្វើប័ណ្ណបើកបរកាលពីពេលកន្លងមក ទៅទទួលយកលុយវិញ៕

សម្ដេចតេជោ៖ កំពុងប្រជុំពិភាក្សាបញ្ចុះ តម្លៃប័ណ្ណបើកបររថយន្ត