កម្លាំងនគរបាល បង្ក្រាបបានតែម៉ូតូ និងថ្នាំញៀន ឯជនសង្ស័យគេច ខ្លួនរួច

កំពត៖ កម្លាំងនគរបាល ស្រុកកំពង់ត្រាច សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន ឃុំអង្គសុភី ចុះបង្ក្រាបករណីគ្រឿងញៀន រឹបអូសបានតែវត្ថុតាង ម៉ូតូ និងថ្នាំញៀន ចំពោះជនសង្ស័យ បានគេចខ្លួនរួច កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច។

មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បុរសជនសង្ស័យ ខណៈកម្លាំងសមត្ថកិច្ចធ្វើការ ជិះម៉ូតូតាមប្រមាញ់ ក៏ឈប់ម៉ូតូចោល ហើយរត់គេចរួចផុតពីកម្លាំង បានដោយសុវត្ថិភាព បន្សល់ទុកតែវត្ថុតាង មានថ្នាំញៀន ១កញ្ចប់ ដាក់លាក់ក្នុងកែប ម៉ូតូម៉ាកឌ្រីមសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B-3589។

មន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យកម្លាំងនគរបាល បានកំនត់មុខសញ្ញារួចហើយ ព្រោះជាមុខសញ្ញាចាស់ ក្នុងការចែកចាយ និងប្រើប្រាស់ថ្នាំញៀន ក្នុងភូមិសាស្ត្រ នៃស្រុកកំពង់ត្រាច៕

កម្លាំងនគរបាល បង្ក្រាបបានតែម៉ូតូ និងថ្នាំញៀន ឯជនសង្ស័យគេច ខ្លួនរួច

កម្លាំងនគរបាល បង្ក្រាបបានតែម៉ូតូ និងថ្នាំញៀន ឯជនសង្ស័យគេច ខ្លួនរួច