ក្មេងទំនើង មួយក្រុម ជិះម៉ូតូ ដេញកាប់ ជនរងគ្រោះពីក្រោយ បណ្តាលឲ្យ រងរបួសធ្ងន់

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ត្រូវក្មេងទំនើងមួយក្រុម ជិះម៉ូតូដេញកាប់ពីក្រោយ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២០និង០០នាទី បណ្តាលឲ្យរងគ្រោះរបួសធ្ងន់ ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្មេងទំនើងមួយក្រុមមានគ្នាប្រហែល ៨នាក់ ជិះម៉ូតូ ៤គ្រឿង បានធ្វើសកម្មភាព ដេញកាប់ទៅជនរងគ្រោះ ដែលមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1cs5220 ។ ជនរងគ្រោះទី១ ឈ្មោះ សេក ចន្ទរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើករថយន្ត,ទី២ ឈ្មោះ ប៉ែន សុវណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ,ទី៣ ឈ្មោះ សេក ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើករថយន្ត ជាអ្នកជិះពីក្រោយរងរបួសចំក្បាលនិងចង្កេះ។

នៅយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមានគ្នា ៣នាក់ ចេញពីធ្វើការនៅម្តុំផ្សារដីហុយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមកកាប់ពីក្រោយ បណ្តាលឲ្យ រងរបួសចំក្បាលនិងចង្កេះ ហើយជនសង្ស័យទាំងនោះ ក៏ជិះម៉ូតូគេចបាត់ស្រមោលអស់ទៅ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមនី្ទរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ហើយកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត៕

ក្មេងទំនើង មួយក្រុម ជិះម៉ូតូ ដេញកាប់ ជនរងគ្រោះពីក្រោយ បណ្តាលឲ្យ រងរបួសធ្ងន់

ក្មេងទំនើង មួយក្រុម ជិះម៉ូតូ ដេញកាប់ ជនរងគ្រោះពីក្រោយ បណ្តាលឲ្យ រងរបួសធ្ងន់