អាជ្ញាធរជាតិអប្សរា បញ្ឈប់សកម្មភាពជីកដី គោកបុរាណលក់ នៅតំបន់ភូមិព្រៃគុយ

ភ្នំពេញ៖ ក្រុមកិច្ចការបុរាណវិទ្យា របស់នាយកដ្ឋានអភិរក្ស ប្រាសាទក្រៅឧទ្យានអង្គរ សហការជាមួយនាយក ដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានចុះទៅហាមឃាត់ និងបញ្ឈប់សកម្មភាពជីកដីគោក បុរាណមួយស្ថិតនៅក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា លោក សន ចាន់ថន អ្នកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទ បានឲ្យដឹងថា “ការចុះទប់ស្កាត់នេះ គឺក្រុមការងារបានបញ្ឈប់សកម្មភាពជីកដីខុសច្បាប់ ព្រមទាំងអប់រំណែនាំ ដល់ម្ចាស់គ្រឿងចក្រ ម្ចាស់ដី និងឈ្មួញរកស៊ីដឹកដីលក់បេតិកភណ្ឌ ជាពិសេសក្រុមការងារឲ្យពួកគាត់ធ្វើកិច្ចសន្យាឈប់ជីកដីគោកបុរាណនេះតទៅទៀត”។

សកម្មភាពជីកដីគោកបុរាណនេះគឺ ដើម្បីយកដីលក់ ដោយប្រើប្រាស់គ្រឿងចក្រ Excavator ៕