ស្លាប់ធ្លាយខួរ ខណះយកធ្យូងថ្មពិល កិនលាយជាមួយរុក្ខជាតិ ឆេះផ្ទុះ បែកត្បាល់ថ្ម

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បុរសម្នាក់ បានយក ធ្យូងថ្មពិលកិនលាយជាមួយរុក្ខជាតិដើមឈើព្រាលបណ្តាលឲ្យផ្ទុះធ្លាយខួរស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ និងប្រពន្ធរងរបួស ស្រាល។

សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហតុជនរងគ្រោះឈ្មោះ ឆាន យ៉ាត ភេទ ប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ បានយកថ្មពិលផ្សំគ្នា ជាមួយ ធ្យូង រុក្ខជាតិឈើដើមព្រាល បានយកទៅកិនលាយគ្នា បណ្តាលឲ្យឆេះផ្ទុះ បែក ត្បាល់ថ្មជាបំណែកតូចធំ ខ្ទាចត្រូវត្រង់ចិញ្ចើមធ្លាយខួរស្លាប់នៅកន្លែងកើតហេតុ តែម្តងនិងប្រពន្ធឈ្មោះ ហ៊ូ សឺ អាយុ៥៥ឆ្នាំរបួសលើជង្កង់ស្រាល។ហើយករណី ខាងលើនេះ ផ្អែកតាមការស៊ើបសួរពីគ្រួសារជនរងគ្រោះ បានឲ្យដឹងថាៈ ឈ្មោះ ឆាន យ៉ាត គាត់តែងតែ ប្រមូលថ្មពិលចាស់ៗ រក្សាទុកទើបថ្ងៃនេះគាត់បានយក ធ្យូងនីង ថ្មពិលនោះ មកកិនលាយបញ្ជូលគ្នា ដោយប្រើត្បាល់ថ្មកិន ម្សៅបណ្តាល ឲ្យមានជាតិឆេះផ្ទុះកើតឡើង បណ្តាលឲ្យស្លាប់ និងរបួសនោះ។

សមត្ថកិច្ចឲ្យដឹងបន្តថា បុរសរងគ្រោះខាងលើ ជាកសិករធម្មតា មានកូន២នាក់ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕

ស្លាប់ធ្លាយខួរ ខណះយកធ្យូងថ្មពិល កិនលាយជាមួយរុក្ខជាតិ ឆេះផ្ទុះ បែកត្បាល់ថ្ម