មន្ត្រីជាន់ខ្ពស់​CNRP​ស្វាគមន៍​សម្តេច​តេ​ជោ​សម្រេច​ឲ្យ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​ច្រើន

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ CNRP បាន​សម្តែង​នូវ​ការស្វាគមន៍​ភ្លាមៗ​ចំពោះ​សេចក្តីសម្រេច​របស់ សម្តេច ហ៊ុន សែន ដែល​បានបង្ហាញ​នូវ​ជំហរ​ជាថ្មី​បើកទូលាយ​ឲ្យ​ប្រធាន​គណបក្សនយោបាយ ទាំងអស់​អាចមាន​សញ្ជាតិ​ច្រើន ដើម្បី​ចូលរួម​ប្រកួតប្រជែង​លើ​ឆាកនយោបាយ​។

​    ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ CNRP ថ្លែងថា កម្ពុជា​ចង់បាន​ធនធាន មនុស្ស​មកជួយ​ស្រុកទេស មកជួយ​ទាំង​ផ្នែក​នយោបាយ ទាំង​សេដ្ឋកិច្ច បើ​ប្រកាសថា​យក​សញ្ជាតិ​តែមួយ អីចឹង​ធនធានមនុស្ស​ដែល​កាន់​សញ្ជាតិ​ពីរ​នៅក្រៅ​ប្រទេស​នោះ ពួកគាត់​មិនអាច​មកជួយ​ស្រុកទេស​បានទេ​។​

​     លោក យឹម សុវណ្ណ ថ្លែងថា ចាប់តាំងពី​ដើម​មក​យើង​តែងតែ​គាំទ្រ ឲ្យ​មាន​គណបក្សនយោបាយ​ហ្នឹង កុំ​ឲ្យ​គិតថា​មានតែ​សញ្ជាតិ​មួយ ឲ្យ​មាន​សញ្ជាតិ​ពីរ សញ្ជាតិ​ប៉ុន្មាន​ក៏មាន​ទៅ ពីព្រោះ​យើង​ត្រូវការ​ប្រមូល ធនធានមនុស្ស​ដែល​កំពុង រស់នៅ​ក្រៅប្រទេស​ហ្នឹង​ឲ្យ មកជួយ​ស្រុកទេស​យើង ដូច្នេះ​ជាការ​ប្រកាស​ល្អ ហើយ​យើង​គាំទ្រ នូវ​ការសម្រេច​របស់​សម្តេច ហ៊ុន សែន ។

​    ​គួរ បញ្ជាក់ថា កាលពី​ព្រឹក​មិញ​នៅក្នុង​អង្គ​ម​ទ្ទិញ​អបអរសាទរ​ខួប ៣៧​ឆ្នាំ នៃ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា ប្រធាន​គណបក្សនយោបាយ​ទាំងអស់ អាចមាន​សញ្ជាតិ​ច្រើន​បាន ដើម្បី​មានឱកាស​មក​ធ្វើ​នយោបាយ​និង​ចូលរួម​នៅក្នុង​ការបោះឆ្នោតជាតិ ៕

មន្ត្រីជាន់ខ្ពស់​CNRP​ស្វាគមន៍​សម្តេច​តេ​ជោ​សម្រេច​ឲ្យ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​ច្រើន
មន្ត្រីជាន់ខ្ពស់​CNRP​ស្វាគមន៍​សម្តេច​តេ​ជោ​សម្រេច​ឲ្យ​ប្រធាន​គណបក្ស​មាន​សញ្ជាតិ​ច្រើន