មនុស្ស​ជាង​១០​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ ទូទាំងប្រទេស​ចំនួន ១០​លើក (​យប់​០៩​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៥​នាក់​(​ប្រុស​) របួសធ្ងន់​០៧​នាក់ (​ប្រុស​) របួសស្រាល​០៣​នាក់​(​ប្រុស​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​០៩​នាក់​(​យប់​)​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ០២​គ្រឿង រថយន្ត​ធុន​ធំ ០២​គ្រឿង យាន​ផ្សេងៗ ០១​គ្រឿង និង ថ្មើរជើង ០១​នាក់​។​

​របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ០៤​លើក មិន​គោរព​សិទ្ធ ០២​លើក មិន​ប្រកាន់​ស្តាំ ០២​លើក ស្រវឹង ០១​លើក ប្រជែង​គ្រោះថ្នាក់ ០១​លើក និង​បត់​គ្រោះថ្នាក់ ០១​លើក​ផង​ដែល​។

​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​រកឃើញ​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៧២០៨​គ្រឿង បានធ្វើ​ការអប់រំ​មាន ៣៨៤២​គ្រឿង និង​ពិន័យ​សរុប ៣៣៦៦​គ្រឿង និង​បាន​ឃាត់​យាន​ទុក​មាន ១៥៣​គ្រឿង​៕

មនុស្ស​ជាង​១០​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​