ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

​បេក្ខជន​រូប​សង្ហា​ស្រអែម​ស្រស់ នៅក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទីមួយ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស ម៉ៅ ហា​ជី បើទោះបីជា​កន្លងមក​លោក​បាន​បោក​ផ្ទប់​ជាមួយ​រឿងអាស្រូវ​ដ៏​ចម្រូងចម្រាស រវាង​លោក​ផ្ទាល់​ជាមួយនឹង​កម្មវិធី Cambodian Idol ជុំវិញ​ករណី​ដែល​លោក​ត្រូវបាន​​ខាង​កម្មវិធី​ក៏ដូចជា​អ្នកគ្រប់គ្រង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ចោទថា លោក​រំលោភ​កិច្ចសន្យា​នៅក្នុង​កម្មវិធី

ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

ហើយ​កន្លងមក​បញ្ហា​ដ៏​ជ្រួលច្រាល់​មួយ​នេះ បាន​រារាំង​លោក​ឱ្យ​ខន​ខាន​ក្នុង​ការឡើង​ឆាក​តន្ត្រី​ផ្សេងៗ​ក៏ដោយ ក៏​បញ្ហា​ទាំងនេះ​មិនបាន​បង្អាក់ការងារ​សិល្បៈ​របស់លោក​ឱ្យនៅ​ទ្រឹង​នោះឡើយ ហើយទស្សនិកជន​ក៏​នៅតែមាន​​ការគាំទ្រ​មកលើ​លោក​យ៉ាងខ្លាំង​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ក្រោយពី​ព័ត៌មាន​បោក​ផ្ទប់​កាលពី​មួយរយៈ​​មុន​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ​នោះ​។​

ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

​នៅ​រយៈកាល​មុន និង ក្រោយពេល​ឆ្លង​ឆ្នាំ​សកល​ទៅ​ថ្មីៗ យើង​សង្កេតឃើញថា ហា​ជី តែងតែ​លេច​វត្ត​មាននៅ លើ​ឆាក​ប្រគំ​តន្ត្រី​នានា ជាពិសេស​គឺ​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នោះ​តែម្តង ហើយ​ការបង្ហាញ​វត្តមាន​របស់លោក ម្តងៗ​នោះ យើង​ឃើញថា សន្ទុះ​នៃ​ការគាំទ្រ​គឺ​មិន​ចាញ់​តារាចម្រៀង​ល្បីឈ្មោះ​ដែល​បាន​បោះជំហាន​ស្តារ​ភាព​​ល្បីល្បាញ​មុន​លោក​នោះឡើយ គឺ​លោក​តែងតែ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​

ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

ពី​ទស្សនិកជន ទាំង​ការ ទស្សនា​ផ្ទាល់ និង តាមរយៈ​ការ​បង្ហោះ​រូបភាព​នៅក្នុង​បណ្តាញ​សង្គម ដែល​នេះ​ជា​សញ្ញា​ថា លោក​នៅ​ខ្លាំង ហើយ​នៅតែ​អាច​ឆក់យក​បេះដូង​ទស្សនិកជន​តាមរយៈ​ទឹកដម​សំឡេង​ដ៏​ល​ន្លោ​ង​លន្លោច​របស់លោក បើទោះបីជា ធ្លាប់មាន​ព័ត៌មាន​អេចអូច​មួយចំនួន​ខំប្រឹង​បង្ខូចកេរ្តិ៍​ឈ្មោះ​លោក​យ៉ាងណាក៏ដោយ​។​

ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

​ជុំវិញ​ព័ត៌មាន​ដែល​លោក​នឹង​រំកិល​ខ្លួន​ទៅ​ជ្រក​ក្រោយ​ផលិតកម្ម​ណា​ឱ្យ​ប្រក​ដ​នោះ នៅ​មិនទាន់​ដឹង​នៅ​ឡើង​ទេ ស្រប​ពេលដែល​ព័ត៌មាន​ដែលថា​លោក​បាន​ចុះ​កុងត្រា​ចូល​ច្រៀង​ជា​តារាចម្រៀង​ពេញសិទ្ធិ​នៅឯ​ផលិតកម្ម​ថោ​ន​នោះ ត្រូវបាន​លោក​ច្រានចោល​ទៅហើយនោះ​។ តែ​ទោះបីជា​យ៉ាងណា​ទស្សនិកជន​ក៏​

ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​

នៅតែ​ទន្ទឹង​ចាំមើល​ថា​តើ ម៉ៅ ហា​ជី អា​នឹង​ទៅ​ជ្រក​ក្រោម​ទ្រនំ​មួយណា ឬមួយ​ក៏​លោក​ចង់​ធ្វើជា​តារាចម្រៀង​ឯករាជ្យ ដែល​គ្មាន​ផលិតកម្ម ខណៈដែល ស្រី​តូច សុ​វត្ថ​ឌី ធា​រី​កា ក៏​កំពុង​ច្រាសច្រាល់​នឹង​ដំណើរ​ឆ្ពោះទៅកាន់​ហង្ស​មាស​នោះ​៕ ភូមិន្ទ​
ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​ម៉ៅ ហា​ជី ទោះ​ជាមាន​ឧបសគ្គ​ខ្លះ ក៏​នៅតែ​លេចធ្លោ​