ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​របួស​បាក់ដៃ​ឆ្វេង

កំពត: យុវជន​ម្នាក់​បាន​រងរបួស បាក់ដៃ​ឆ្វេង ខ​ណះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បានជ្រុល​ទៅបុក​គោយន្ត​ដឹក​ទឹក​បត់​ឆ្វេង​ពេញទំហឹង កាលពី​វេលា​​ម៉ោង​៥​ល្ងាច ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ចន្លោះ​បង្គោល​៦១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី​។​

​ជនរងគ្រោះ​មានឈ្មោះ​សែ ជុំ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គោក​កណ្តាល ឃុំ​ផុងស្រុក​បរ​សែត ខេត្តកំពង់ស្ពឺ​(​របួសធ្ងន់ និង​បាក់ដៃ​ខាងឆ្វេង​)​។​ចំណែក​អ្នក បើកបរគោយន្ត​កន្ត្រៃ ឈ្មោះ​លន់ វីរៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ បើក​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-5874 ក្នុង​ល្បឿន​លឿន​ពី​ពីក្រោយ​គោយន្ត​កន្ត្រៃ ក្នុងទិសដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ គោយន្ត​ដែលបើក​ពី​ខាងមុខ បាន​បត់​មក​ខាងឆ្វេង​ដៃ ដោយ​មិន​មើល​ឆ្វេង​ស្តាំ ក៏​បណ្តាល​ឲ្យម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់​បុក​ពេញទំហឹង​តែម្តង​។​

 ក្រោយ ហេតុការណ៍​ភ្លាម​ជនរងគ្រោះ​ត្រូវគេ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯខេត្តតាកែវ​។ ដោយឡែក វត្ថុតាង​ម៉ូតូ​និង​គោយន្ត កំពុងតែ​រក្សាទុក​នៅឯ​អធិការដ្ឋាននគរបាល​ស្រុក​ជុំ​គី​រី ដើម្បី​ដោះស្រាយ គ្នា​ជា​ក្រោយ​៕

ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្តាល​ឲ្យ​របួស​បាក់ដៃ​ឆ្វេង