ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត ដាក់​លេខ​មិន​ចូល​ក្រឡាប់ ព្រូ​ម្នាក់​របួសធ្ងន់

មណ្ឌគិរី: ព្រូ​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​បាក់ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង ខ​ណះ​រថយន្ត​ដឹកដំឡូង​១​គ្រឿ​បើក ចុះ​ចំណោត​តៃកុង​ដាក់​លេខ​មិន​ចូល បណ្តាល​ឲ្យ​ក្រឡាប់កាលពី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច ភូមិ​អណ្តូង​ក្រឡឹងឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​អ្នកបើកបរ​ឈ្មោះ គង ហាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង និង ព្រូ​ឈ្មោះ លី មីង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភ្នំពេញរងរបួស​ធ្ងន់​បាក់ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង​។​

​មុនពេល​កើតហេតុ គឺ​ឃើញ​មាន​រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ត្រួយ​ចេកដឹក ដំឡូង​មី ទម្ងន់​ជិត​៣០​តោន ពាក់​ស្លាក លេខ 3A 0658 លុះ​មក​​ដល់​ចំណុចកើតហេតុ បាន​ចុះ​ចំណោត ហើយ​រថយន្ត​ច្រាល​លេខ (​ដាក់​លេខ​មិន​ចូល​)ហើយ​អ្នកបើកបរ​បានសម្រេច​ចិត្ត​បួង​ចង្កូត​មក​ចិញ្ចើមផ្លូវ​ទម្លាក់​ប្រឡាយ ហើយរថយន្ត​បាន​ក្រឡាប់​តែម្តង នៅពេល​ចុះ​ចំណោត​នៅ​ចំណុច​អូរ​ងើយ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ចរាចរជើងគោក ស្រុក​បាន​ចុះទៅ​អន្តរាគមន៍និង​បាន​ទាក់ទង​ទៅ​រថយន្ត​គិលានសង្គ្រោះ មក​យក​ជនរងគ្រោះ ទៅ​​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ត្រូវបាន សមត្ថកិច្ច​អូស យកទៅ​រក្សាទុក រង់ចាំ​ចាត់ការតាម​ច្បាប់​៕​

ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត ដាក់​លេខ​មិន​ចូល​ក្រឡាប់ ព្រូ​ម្នាក់​របួសធ្ងន់

ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត ដាក់​លេខ​មិន​ចូល​ក្រឡាប់ ព្រូ​ម្នាក់​របួសធ្ងន់