បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​អាកាស្យា​របួសធ្ងន់​

កំពង់ឆ្នាំង: បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរបង្កឡើង​ដោយ​រថយន្ត បើក​បុក​ដើម​អាកាស្យា នៅតាម​ផ្លូវ​ពេញ​​ទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​៧ខែមករា ឆ្នាំ​២០១៦ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ទឹក​ហូត ស្រុក​រលាប្អៀរកំពង់ឆ្នាំង​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​គាស់យកចេញ​ពី​ក្នុង​រថយន្ត  រួច​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​។ ចំណែក​​រថយន្ត​ត្រូវបាន​សមត្ថកិច្ច ស្ទួ​ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​កូរ៉ូឡា​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ2AH-9725​បើក​ដោយ​បុរស​ម្នាក់​បោះពួយ​យ៉ាង​លឿន​ស្រាប់តែ​មកដល់​កន្លែង កើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ដើម​អាកាស្យា​ពេញទំហឹង​តែម្តង​៕​

បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​អាកាស្យា​របួសធ្ងន់​

បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​អាកាស្យា​របួសធ្ងន់​
បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​អាកាស្យា​របួសធ្ងន់​

បុរស​ម្នាក់​បើករថយន្ត​បុក​ដើម​អាកាស្យា​របួសធ្ងន់​