ឆាយ មាស ប៉ះថៃ ឌុម កែវដា ប៉ះ សេក គឹមរួន សង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ វគ្គជម្រុះដណ្តើម ពានរង្វាន់ជើងឯក អធិរាជស៊ីម៉ងត៍ អូដ្ឋ ទម្ងន់៦៣,៥០គីឡូក្រាម វគ្គ២ នៅលើសង្វៀន TIFFY ARENA របស់ស្ថានីយ៍ទូរទស្សន៍ TV5 នៅល្ងាចថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងពូល A អ្នកប្រដាល់៤ រូបរួមមាន៖ អ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិថៃ១រូប។

អ្នកប្រដាល់ ឆាយ មាស ក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ប៉ះអ្នកប្រដាល់ថៃ Pich Phanom ចំពោះ អ្នកប្រដាល់ ឌុម កែវដា ក្លិបម្កុដរាជសីហ៍ ប៉ះអ្នកប្រដាល់សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប។

ឆាយ មាស សុទ្ធសឹងជាអ្នកប្រដាល់មានបទពិសោធន៍ និងកលល្បិចក្នុង ការប្រកួតច្រើន និងសំបូរបែបដូចគ្នា ហើយគេត្រូវតែយកឈ្នះអ្នកប្រដាល់ថៃរូបនេះឲ្យខាងតែបាន។ អ្នកប្រដាល់ថៃ Pich Phanom ក៏ជាលេងជើងខ្លំាងដែរ បើនិយាយល្បិចលើរេញវិញ ល្អប្រសើរជាងឆាយ មាសជាច្រើន ទាំងជង្គង់ កែង និងទាត់។

ចំណែកអ្នកប្រដាល់ ឌុម កែវដា ត្រូវជួបជាមួយអ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប ។ ឌុម កែវដា ជាអ្នកប្រដាល់ខ្លាំ កាលប្រកួតជម្រុះលើកមុនត្រូវបានវាយឲ្យ Pich Phanom សន្លប់ក្នុងទឹកទី២ រីឯ សេក គឹមរួន ដែលវាយខ្លាំងជាង កែវដាទៅទៀតនោះ ព្រោះសេក គឹមរួន មានកណ្ដាប់ដៃខ្លាំង និងស្នៀតទាត់ល្អ ។

ការប្រកួតដណ្តើមពានរង្វាន់ជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋទម្ងន់៦៣,៥០គីឡូក្រាម វគ្គ២នេះ មានអ្នក ប្រដាល់ចំនួន៨រូបចូលរួមប្រកួត ក្នុងនោះអ្នកប្រដាល់កម្ពុជាមាន៦រូប និងអ្នកប្រដាល់ជនជាតិថៃ២រូប។ ក្នុង៨នាក់នេះ ចែកជាពីរពូលក្នុង១ពូលមាន៤នាក់។ អ្នកប្រដាល់ដែលថិតនៅក្នុងពូលA មានឌុម កែវដា ក្លិបម្កុដរាជសីហ៍ , Pich Phanom(ជនជាតិថៃ) , សេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប និងឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង៕

ឆាយ មាស ប៉ះថៃ ឌុម កែវដា ប៉ះ សេក គឹមរួន សង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍