Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈផង់ សុភាព ប៉ះថៃសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ថៃ Phuo Loung ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៥១គ.ក្រ សុំសងសឹកជាមួយអ្នកប្រដាល់ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៥១គ.ក្រ រីឯអ្នកប្រដាល់ផង់ សុភាពក្លឹបតាឡីដំរីមានរិទ្ធប៉ះអ្នកប្រដាល់ថៃ Phach Aroun ប្រកួតក្នុងទម្ងន់៧៥គ.ក្រ នៅលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ សប្តាហ៍នេះ ។

លោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតនៅសង្វៀន SEATV បាននិយាយថា អ្នកប្រដាល់ថៃ Phuo Loung នៅស្រុកថៃ ហើយអ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត៨០លើក ឈ្នះ៥៩លើក ចាញ់១៧លើក និងស្មើ២លើក ។ ហ៊ឹម សេរី ប្រកួតនៅក្នុងស្រុក សេរី វាយឈ្នះអ្នកប្រដាល់រួមជាតិសឹងតែអស់ទៅហើយក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនេះ ចំពោះហ៊ឹម សេរី មានប្រវត្តិប្រកួត៦២លើក ក្នុងនោះវាយឈ្នះ៥៦លើក ចាញ់៦លើក មិនដែលស្មើ។

ចំណែក ផង់ សុភាព ជាអ្នកប្រដាល់ស្រករក្រោយ ដែលបានប្រកួតឈ្នះអ្នកប្រដាល់ជើងចាស់ ច្រើននាក់ផងដែរ ក្នុងនោះជើងខ្លាំង ផល សុផាត ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញជាដើម ។ ប៉ុន្តែការមកជួបអ្នកប្រដាល់ Phach Aroun ដែលជាជើងខ្លាំងជើងចាស់នោះ ផង់ សុភាព ហាក់ដូចជាយ៉ាប់បន្តិចហើយ ព្រោះថា Phach Aroun ពុំមែនដូចជាអ្នកប្រដាល់ ចិត្តតូចទាំងនោះឡើយ ។ Phach Aroun ចូលចិត្តប្រើកម្លាំងខ្លាំងក្នុងការប្រកួត ថែមទាំងចេះវាយសំចៃកម្លាំង ទាំងកណ្តាប់ដៃ ទាំងសន្ទុះជើងទាត់ តាមការសម្រុកទៀតផង ។ ផង់ សុភាព មានប្រវត្តិប្រកួត ៦៥លើក ឈ្នះ ៤៨លើក ចាញ់ ១២លើក និងស្មើ៥លើក ចំពោះ Phach Aroun មានប្រវត្តិប្រកួត ៨២លើក ឈ្នះ ៧២លើក ចាញ់ ១០លើក និងមិនដែរស្មើ៕

Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈផង់ សុភាព ប៉ះថៃសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ

Phuo Loung សុំសងសឹក ហ៊ឹម សេរី ខណៈផង់ សុភាព ប៉ះថៃសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ