សមត្ថកិច្ច ផ្អាកការ​ផាក​ពិន័យ​លើ​​លិខិត​ស្នាម​យានយន្ត រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី

ការ​ផាក​ពិន័យ​ចំពោះ​លិខិត​ស្នាម​យានយន្ត នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សិន រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី​។ នេះ​គឺ​ជា​ចំណាត់ការ​ថ្មី​មួយ​ទៀត​របស់​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​សម្រុក​ទៅ​ធ្វើ​លិខិតស្នាម​យានយន្ត​ទាំង​នេះ​។ បើ​ទោះ​បី​ជា​ការ​ផាក​ពិន័យ​ចំពោះ​លិខិត​ស្នាម​យានយន្ត​ត្រូវ​បាន​ផ្អាក​ក៏​ដោយ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ចរាចរណ៍​​នឹង​នៅ​តែ​ធ្វើ​ដដែល ហើយ​ការ​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​ផ្សេង​ៗនៅ​តែ​បន្ត​អនុវត្ត​តាម​ធម្មតា​​។