ជនចាស់ជរា និងស្រ្តីមេម៉ាយ ៥គ្រូសារ នៅស្រុកទ្រាំង បានទទួលអំណោយ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

តាកែវ ៖ បន្ទាប់ពីបានទទួលដំណឹងថា មានជនចាស់ជរា និងស្រ្តីមេម៉ាយចំនួន៥គ្រូសារ ដែលរស់នៅក្នុងភូមិរកា ឃុំស្មោង ស្រុកទ្រាំងខេត្តតាកែវ កំពុងតែរស់នៅក្នុងជីវភាពលំបាក នៅរសៀលថ្ងៃ ពុធ ទី ៦ ខែ មករា ឆ្នាំ ២០១៦ នេះ ប្រធានក្រុម ចលនាយុវជនកម្ពុជាក្រុម១៥៧ខេត្តតាកែវ លោក កែវ វ៉ាន្នី បាននាំយកអំណោយ របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត យកមកចែកជួន ដល់ជនចាស់ជរាទីទ័លក្រ និងស្រ្តីមេម៉ាយដល់លំនៅដ្នាន ។

មានប្រសាសន៍នៅក្នុងពិធីចែកអំណោយ ដល់ជនចាស់ជរា និងស្រ្តីមេម៉ាយនាឱកាសនោះ លោក កែវ វ៉ាន្នី ប្រធានសាខាចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំខេត្តតាកែវ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានទទួលដំណឹងថា មានជនចាស់ជរានិងស្រ្តីមេម៉ាយនៅក្នុងភូមិរកា ឃុំស្មោង នេះកំពុងតែជួបប្រទះនៅជីវភាពខ្វះខាត ជីវភាពយ៉ាង ខ្លាំង នោះរូបលោកក៏បានរាយការណ៍ទៅថ្នាក់ដឹកនាំចលនាក្រុម១៥៧ បន្ទាប់មកលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនិងលោក ម៉ឹង ពន្លក ប្រធានចលនាក្រុម១៥៧ បានចាត់តាំងរូបលោកឲ្យនាំយកអំណោយ សប្បុរសធម៌និងថវិកាមួយចំនួនមកចែកជូន ដើម្បីជាការដោះទុក្ខលំបាកមួយគ្រា។

លោក កែវ វ៉ាន្នី បានមានប្រសាសន៏បន្តថា ចលនាយុវជនកម្ពុជាក្រុម១៥៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ម៉ឹង ពន្លក ជាអ្នកដឹកនាំ តែងតែយកចឹត្តទុកដាក់ចំពោះការខ្វះខាត និងទុកលំបាករបស់ បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។ ហើយការផ្ដល់អំណោយទាំងអស់នេះ របស់ក្រុមចលនា យុវជន១៥៧ គឺមិនបានប្រកាន់ពណ៍សម្បុរ សាសនាឬនិន្នាការ នយោបាយអ្វីទាំងអស់ គឺជួយក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា ។ ម្យ៉ាងទៀតបើទោះបីជាអំណោយទាំងអស់នេះ វាតិចតួចក្ដីតែវាអាចជួយសម្រួល ដល់ជីវភាពបងប្អូន ប្រជាពលរដ្ឋយើង បានបានមួយរយៈពេលខ្លីផងដែរ ។

សូមបញ្ជាក់ថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលយកទៅផ្ដល់ជួនជនចាស់ជរា និងស្រ្តីមេម៉ាយ គ្រូសារ គឺក្នុងមួយគ្រូសារទទួលបាន អង្ក៥០ គីឡូ មុង១ មី១កេះ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ អំបិល១កញ្ចប់ មុង១ ស្ករស១គីឡូ ប្រេងឆា១លីត្រ និងថវិការ១០ម៉ឺនរៀល ៕